(ប៉េកាំង)៖ រសៀលថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធវីដេអូនៅ ទីក្រុងប៉េកាំង។
លោក Xi Jinping បានចង្អុលបង្ហាញថាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ បានប្រារព្ធឡើងដោយជោគជ័យ កិច្ចប្រជុំនេះបានអនុម័តនិងចេញផ្សាយសេចក្តីព្រាងច្បាប់ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលបានសង្ខេបយ៉ាងទូលំទូលាយ នូវសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ការតស៊ូមួយសតវត្សរ៍របស់បក្សកុម្មុយនិស្តចិន។
ខ្ញុំតែងតែនិយាយថាគោលដៅរបស់យើងប្រកបដោយមហិច្ឆតានិងសាមញ្ញ គឺចង់ឱ្យប្រជាជនចិនទាំងអស់មានជីវភាពរស់នៅល្អបវរ។ តម្កល់ទុកប្រជាជន ជាស្នូលគឺជាទស្សនៈកាន់អំណាចមូលដ្ឋានរបស់បក្សយើង។ លោក Xi Jinping បានចង្អុលបង្ហាញថា នាពេលបច្ចុប្បន្ននេះកងកម្លាំងអន្តរជាតិមួយចំនួន បានយក «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ធ្វើជាលេសមកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងរុស្ស៊ី ហើយបានបំផ្លាញយ៉ាងខ្លាំងក្លា ចំពោះច្បាប់ អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិជាសាធារណៈ។
ចិន និងរុស្ស៊ីគួរតែគួរតែបញ្ចេញសំឡេងកាន់តែខ្លាំងនៅក្នុងអភិបាលកិច្ចជាសកល គាំពារយ៉ាងម៉ឺងម៉ាត់នូវយុតិធ៌ម និងសច្ចធម៌អន្តរជាតិ នូវការដោះស្រាយ បញ្ហាចំណុចក្តៅអន្តរជាតិ និងក្នុងតំបន់ ហើយនិងប្រឆាំងយ៉ាងដាច់ខាតនូវទង្វើអនុត្តរភាពនិយម និងគំនិតសង្រ្គាមត្រជាក់ដោយធ្វើយកគាំពារ «ពហុភាគីនិយម» និង «ច្បាប់» ធ្វើជាលេស៕