(ប៉េកាំង)៖ រសៀលថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ជាងមួយខែទៀត លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

ក្រុងប៉េកាំងនឹងក្លាយជាទីក្រុងដំបូងបង្អស់លើពិភពលោក ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅផង និងការប្រកួតកីឡាអូឡាំពិករដូវរងាផង។ ប្រទេសចិនកំពុងធ្វើការងារត្រៀមរៀបចំដោយពេញទំហឹងតាមគោលការណ៍សន្សំសំចៃ សុវត្ថិភាព និងអស្ចារ្យ ហើយការងារគ្រប់ផ្នែកបានត្រៀមលក្ខណៈ រួចរាល់ហើយ។ ខ្ញុំរំពឹងទុកថាអាចផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោកប្រធានាធិបតី អំពីទំនាក់ទំនងទ្វេភាគី បញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ។

ខ្ញុំរំពឹងទុកយ៉ាងខ្លាំងចំពោះការណាត់ជួបគ្នាក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារបស់យើង ហើយរីករាយពួតដៃគ្នាជាមួយលោកដើរឆ្ពោះទៅរកអនាគត ដើម្បី បើកទំព័រថ្មីនៃទំនាក់ទំនងរវាងចិន និងរុស្ស៊ីបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩។

ជាការឆ្លើយតប លោក ពូទីន បានថ្លែងថាខ្ញុំសូមថ្លែងអំណរគុណចំពោះលោកប្រធាន រដ្ឋ ដែលបានអញ្ជើញខ្ញុំចូលរួមសកម្មភាពប្រកបដោយអត្ថន័យជានិមិត្តសញ្ញាមួយនេះ។ ជាការកត់សម្គាល់ យើងបានគាំទ្រដល់គ្នាទៅវិញទៅមកជាប់រហូត មកលើវិស័យកិច្ចសហប្រតិបត្តិការកីឡាអន្តរជាតិ ក្នុងនោះបូករួមទាំងការប្រឆាំងនឹងចេតនាអាក្រក់ណាមួយ ដែលប៉ុនប៉ងធ្វើនយោបាយធូបនីយកម្មកីឡា និងកីឡាអូឡាំពិក។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាភាគីចិនមានសមត្ថភាពទាំងស្រុងក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា មួយលើកដែលមានកម្រិតខ្ពស់បំផុត និងអស្ចារ្យបំផុត៕