Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧២លាន ៤៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ២៤៤លាន ៧៧ម៉ឺននាក់!

16-12-2021 09:41

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧២, ៤៦៩,៥៥០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៤៥,៣៩១នាក់ និងជាសះស្បើយឡើងវិញ ២៤៤,៧៧៥,៥១៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥១, ២៩០,៩៧៩នាក់ ស្លាប់ចំនួន ៨២៣,៣៩០នាក់ និងជាសះស្បើយចំនួន ៤០,៣៤៣, ៥៦១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៧១៨,៦៦៩នាក់ ស្លាប់ចំនួន ៤៧៦,២២៧នាក់ និងជាសះស្បើយ ៣៤,១៤៦, ៩៣១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២០១,២២១នាក់ ស្លាប់ ៦១៧,៣៤៨នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖