(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ វ៉ាក់សាំងបង្ការកូវីដ-១៩ ថយចុះប្រសិទ្ធភាពបន្តិច តែនៅតែផ្ដល់ការការពារដ៏សំខាន់, នេះបើតាម WHO

២៖ ហៃទី៖ ឃើញរថយន្តក្រឡាប់ និងកំពប់ប្រេង ប្រជាជននាំគ្នាចោមរោមដួសយក បន្ទាប់មករថយន្តក៏ផ្ទុះឆេះ បណ្តាលឲ្យស្លាប់ ៦២នាក់ (Photo inside)

៣៖ ប្រមុខ WHO៖ «អូមីក្រុងកំពុងរាតត្បាតយ៉ាងលឿន បើធៀបនឹងមេរោគបំប្លែងខ្លួនផ្សេងៗទៀត, ទោះវាមិនអាចឲ្យបង្កឲ្យឈឺធ្ងន់ តែយើងក៏មិនត្រូវមើលងាយស្ថានការណ៍ដែរ»

៤៖ EU អះអាងជាថ្មីអំពីការសម្របសម្រួល ឲ្យបណ្តាប្រទេសបាល់កង់ចំនួន ៦ ចូលរួមក្នុងប្លុកនេះ

៥៖ លោក ពូទីន ចង់បានកិច្ចពិភាក្សាជាបន្ទាន់ ជាមួយអង្គការ NATO ជុំវិញបញ្ហាសន្តិសុខរបស់រុស្ស៉ី

៦៖ រឿងរ៉ាវកាត់បន្ថយភាពក្រីក្ររបស់លោក Xi Jinping៖ គណនាពីបញ្ជីកាត់បន្ថយភាពក្រីក្រជាមួយគ្នា