(ប៉េកាំង)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកមុម្មុយនិស្តចិន បានអញ្ជើញចុះសួរសុខទុកដល់ផ្ទះរបស់អ្នកភូមិឈ្មោះ Xu Xuehai ដែលស្ថិតនៅភូមិ Desheng ស្រុក Zhangbei ខេត្តHebei។

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកមុម្មុយនិស្តចិន បានអញ្ជើញមកដល់ភូមិ Desheng ឃុំ Xiaoertai ស្រុក Zhangbei ក្រុង Zhangjiakou ខេត្ត Hebei។ ភូមិ Desheng គឺជាភូមិក្រីក្រ គ្រួសារចំនួន២១២គ្រួសារក្នុងចំណោម៤១៣ គ្រួសារនៅក្នុងភូមិគឺជាគ្រួសារក្រីក្រ។ នៅក្នុងផ្ទះអ្នកភូមិក្រីក្រឈ្មោះ Xu Haicheng លោក Xi Jinping បានគណនាពីបញ្ជីកាត់បន្ថយភាពក្រីក្រ ជាមួយមន្ត្រីភូមិនិងអ្នកភូមិ និងស្វែងរកមធ្យមបាយកាត់បន្ថយភាពក្រីក្រ។ អ្នកភូមិឈ្មោះXu Haicheng បានជ្រាបលោក Xi Jinping ថា គ្រួសារលោកមានដីទំហំ២ហិកតា ដោយបានដាំដំឡូងបារាំងនិងមើម beet ដែលជាប្រភពចំណូលសំខាន់។

«ការដាំដំឡូងបារាំងល្អប្រហែល១៩៩៨ម៉ែត្រការ៉េ ទិន្នផលសរុបគឺ៣០០០គីឡូក្រាម ហើយមួយគីឡូក្រាមអាចទទួលបានប្រាក់ចំណូល៤យាន់ប្រាក់ចិន ដំឡូងពាណិជ្ជកម្មជាធម្មតាដាំ៩,៩៩០ម៉ែត្រការ៉េ មួយគីឡូក្រាមអាចទទួលបានប្រាក់ចំណូល១យាន់ប្រាក់ចិន។ តម្លៃខុសឆ្ងាយគ្នាណាស់!» លោកXi Jinping បានមើលពីបញ្ជីចំណូលនិងចំណាយរបស់គ្រួសារលោកXu Haicheng រួចថ្លែងបែបនេះ។

លោកស្រី Liu Guirong អ្នកដាំដំឡូងទ្រង់ទ្រោយធំបាននិយាយថា «ចា៎! មានភាពខុសគ្នាច្រើន ដូច្នេះអ្នកទាំងអស់គ្នាសុខចិត្តដាំដំឡូងបារាំងវិញ។នៅពេលដំបូង ទំហំដាំតូច ឥឡូវបានអភិវឌ្ឍពីប្រហែល៣០០ម៉ែត្រការ៉េក្នុងមួយគ្រួសា រដល់ប្រហែល២0ម៉ឺនម៉ែត្រការ៉េក្នុងមួយគ្រួសារ»

លោក Xi Jinping បាននិយាយថា ដំឡូងបារាំងគឺជាឧស្សាហកម្មធំមួយ។ លោកបានសួរកម្មាភិបាលក្នុងតំបន់ថា តើមានសង្ឃឹមអាចបណ្តុះដំឡូងបារាំងពូជល្អ នៅក្នុងតំបន់ក្នុងទ្រង់ទ្រោយធំទេ? កម្មាភិបាលបានឆ្លើយតបថា អាចធ្វើបាន ការបណ្តុះពូជដំឡូងបារាំងនៅក្នុងស្រុកយើងខ្ញុំ មានចំនួនមួយភាគប្រាំនៃទូទាំងប្រទេសចិន។

លោក Xi Jinping បានងក់ក្បាលហើយនិយាយថា ជំហានមានច្រកចេញ គឺស្វែងរកទីផ្សារ និងធ្វើឱ្យមានទ្រង់ទ្រាយធំ។ លោកបានមើលបញ្ជីចំណូល និងចំណាយរបស់គ្រួសារលោក Xu Haicheng ហើយនិយាយថា ខ្ញុំមើលពីបញ្ជីចំណាយរបស់គ្រួសារលោក ប្រាក់ចំណូលក្នុងមួយឆ្នាំគឺ៤៣,០០០យាន់ ការចំណាយខាងផលិតកម្មគឺ១២,៧០០យាន់ ហើយការចំណាយក្នុងគ្រួសារ២៩,០០០យាន់។ ហេតុនេះ ការចំណាយសរុបគឺ៤២,០០០យាន់មែនទេ?

លោក Xu Haicheng បាននិយាយថា ការចំណាយសំខាន់ក្នុងគ្រួសារគឺ សម្រាប់ឱ្យប្រពន្ធខ្ញុំទៅមើលជំងឺ និងសម្រាប់កូនស្រីទីពីរទៅសាលារៀន តម្លៃសិក្សាគឺ ១៨,០០០យាន់ក្នុងមួយឆ្នាំ។

លោក Xi Jinping បានសួរទៀតថាតើកូនស្រីទីពីរ បានទទួលអាហារូបករណ៍ដែរឬទេ? កូនស្រីរបស់លោក Xu Haicheng បានឆ្លើយតបថា មាន ៣,០០០ យាន់ក្នុងមួយឆ្នាំ។ លោក Xi Jinping បានបន្តថា ប្រាក់ចំណូលគឺ ៤៣,០០០យាន់ ហើយការចំណាយជិត៤២,០០០យាន់ ក្រៅពីមើលជំងឺនិងការសិក្សា ចុះជីវភាពប្រចាំថ្ងៃវិញ? លោកXi Jinping គិតបញ្ជីដោយប្រុងប្រយ័ត្ន ហើយបានប្រាប់លោក Xu Haicheng ថា គណបក្សនិងរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ចំពោះគ្រួសារដូចលោកអ៊ីចឹង ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អបវរ៕