(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ខណៈប្រទេសនេះបានចាប់ផ្តើមកម្មវិធីវ៉ាក់សាំងកូវីដ១៩ ដ៏មានមហិច្ឆតា ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២0២១។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅភាគខាងលិចទីក្រុងឡុងដ៍ លោក Johnson បាននិយាយថា Omicron មានប្រហែល៤០% នៃករណីនៅក្នុងរាជធានីរបស់ចក្រភពអង់គ្លេស ហើយចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើង។

ទន្ទឹមនឹងនោះលោកបានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា «គួរឱ្យសោកស្ដាយណាស់ អ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយ Omicron»