Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនាន់យុវជនត្រូវពឹងលើខ្លួនឯង! និស្សិតសាលាឧត្តមសិក្សាក្រុងណាន់ជីង រៀបចំពិធីអុជបំភ្លឺភ្លើងទៀន ដើម្បីចងចាំប្រវត្តិសាស្រ្ត និងបួងសួងសូមឱ្យមានសន្តិភាព

13-12-2021 17:05

(ប៉េកាំង)៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងមហាសោកនាដកម្មសម្លាប់រង្គាលក្រុងណានជីង របស់កងទ័ពជប៉ុនឈ្លានពានប្រទេសចិន។ កាលពីយប់ថ្ងៃទី១២ ខែធ្នូ និស្សិតនិងគ្រូបង្រៀន នៃសកលវិទ្យាល័យតុងណាន់ នៅក្រុងណានជីង បានអុជទៀនដាក់ជាកាលបរិច្ឆេទ «១៩៣៧ ១២ ១៣» និង «ព្រាបសន្តិភាព» ព្រមទាំងបានសូត្រកំណាព្យ និងដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធបងប្អូនរងគ្រោះ ចងចាំប្រវត្តិសាស្រ្តនិងបួងសួងសូមឱ្យមានសន្តិភាព៕