(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦៩, ៩៨៥,៦២៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣១៧,៦២២នាក់ និងជាសះស្បើយឡើងវិញ ២៤២,៧១៨,២៨១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥០, ៧៦២,៦៧១នាក់ ស្លាប់ចំនួន ៨១៧,៧៨៩នាក់ និងជាសះស្បើយចំនួន ៣៩,៩៨៦, ៤៨៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៦៨៤,៣៩៦នាក់ ស្លាប់ចំនួន ៤៧៥,១២៨នាក់ និងជាសះស្បើយ ៣៤,១១៤, ៣៣១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ១៨៨,១៧៩នាក់ ស្លាប់ ៦១៦,៨៥៩នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖