(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន បានធ្វើដំណើរតាមរថយន្តចម្ងាយជាង ៣០០ គីឡូម៉ែត្រទៅកាន់ស្រុក Fuping ខេត្ត Hebei ហើយបានស្តាប់របាយការណ៍ការងារ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ជាពិសេសគឺរបាយការណ៍ការងារលុបបំបាត់ភាពក្រីក្រ និងការងារអភិវឌ្ឍន៍ពេញមួយយប់។ នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែធ្នូ លោក Xi Jinping បានដើរកាត់ព្រិលអញ្ជើញទៅភូមិ Luotuowan ក្រុង Longquanguan លោកបានចូលទៅផ្ទះរបស់លោកស្រី Tang Zongxiu និងលោក Tang Rongbin ដើម្បីសួរសុខទុក្ខចំពោះជនក្រីក្រ។

ភូមិ Luotuowan ស្ថិតនៅតំបន់ភ្នំដែលជាភូមិក្រីក្រ ភូមិនេះមានអ្នកភូមិចំនួន ៦០៨ នាក់ ក្នុងចំណោមនោះមានចំនួន ៤២៨ នាក់ជាអ្នកភូមិក្រីក្រ។ ស្ថានភាពក្រីក្រនៅភូមិ Luotuowan បានធ្វើឲ្យ លោក Xi Jinping ភ្ញាក់ផ្អើលណាស់។ លោកបានថ្លែងថា ការមកដល់ភូមិ Luotuowan គឺដើម្បីយល់ដឹងពីស្ថានភាពក្រីក្រពិតប្រាកដរបស់ប្រទេសចិន ប្រសិនបើយើងអាចមើលឃើញភាពក្រីក្រពិតសបនឹងធ្វើដំណើរផ្លូវឆ្ងាយមកពីក្រុងប៉េកាំង។

លោក Xi Jinping បានចាប់ដៃជាមួយអ្នកភូមិ និងសួរពួកគាត់យ៉ាងលម្អិតថា ក្នុងមួយឆ្នាំ ពួកគាត់មានចំណូលប៉ុន្មាន មានភួយសម្រាប់ឆ្លងរដូវរងាទេ មានធ្យូងគ្រប់គ្រាន់សម្រាប់ដុតកំដៅទេ ក្មេងៗចូលរៀននៅឆ្ងាយពី ហើយការមើលជំងឺងាយស្រួលទេ ។

អ្នកភូមិឈ្មោះ Tang Zongxiu បានរំលឹកថា «លោកអគ្គលេខាធិការ Xi Jinping ដឹងថា ជីវភាពរស់នៅរបស់យើងលំបាកណាស់ ដូច្នេះ លោកបានចុះមកត្រួតពិនិត្យការងារនៅទីនេះនិងមិនទុកឱ្យពួកយើងរងទុក្ខទេ។ លោកអគ្គលេខាធិការបានអញ្ជើញចូលមកផ្ទះខ្ញុំ និងអង្គុយជាមួយពួកយើង ហើយនិយាយលេងថា ការបញ្ចេញសំឡេងរបស់ខ្ញុំដូចជាអ្នកខេត្ត Shanxi លោកមានភាពស្និទ្ធស្នាលណាស់។

លោកបានសួរខ្ញុំថា តើដីដែលខ្ញុំដាំដំណាំមានប៉ុន្មានហិកតា មានស្លៀងគ្រប់គ្រាន់ទេមានចិញ្ចឹមជ្រូកឬអត់។ លោកក៏បានសួរថា ខ្ញុំចង់បានអ្វី? ខ្ញុំបានជម្រាបលោកថា ឥឡូវនេះមិនខ្វះអីទេ គ្មានសំណូមពរអ្វីទេ។ ផ្លូវនៅខាងក្រៅផ្ទះរបស់អ្នកភូមិឈ្មោះ Tang Zongxiu បានក្រាលពីថ្ម លោក Xi Jinping ដើរលើផ្លូវមានគំនរព្រិល ខ្ញុំបានជម្រាបលោកថា ដើរយឺតបន្តិច លោកក៏បានប្រាប់ខ្ញុំថា អ្នកក៏ដើរយឺតបន្តិចផ្លូវមិនស្រួលដើរទេ»

រូបថតដែលបានថតនៅពេលនោះគឺប្តីប្រពន្ធអ្នកភូមិឈ្មោះ Tang Zongxiu កំពុងកាន់គ្រាហ៍លោកអគ្គលេខាធិការ Xi Jinping ហើយដើរលើផ្លូវព្រិលទឹកកក ពួកគេទាំងបីនាក់កំពុងនិយាយគ្នាលេង។

អ្វីដែលធ្វើឱ្យលោក Tang Rongbin ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺលោកអគ្គលេខាធិការ Xi Jinping បានជំរុញឱ្យលោកយកចិត្តទុកដាក់ ចំពោះការអប់រំចៅប្រុសរបស់លោក ក្តីសង្ឃឹមស្ថិតនៅលើមនុស្សជំនាន់ក្រោយ។ បើមនុស្សជំនាន់ក្រោយចង់បានជីវភាពល្អ នោះត្រូវតែទទួលបានការអប់រំជាមុនសិន៕