(ប៉េកាំង)៖ អាមេរិកបានចាត់ទុក «ការការពារសិទ្ធិមនុស្ស» ជាមូលហេតុមួយសម្រាប់ផ្សព្វផ្សាយ ប្រជាធិបតេយ្យបែបអាមេរិក ទៅកាន់បរទេស។ ប៉ុន្តែ ការរីកសាយភាយរបស់កាំភ្លើង បានគំរាមកំហែងដល់សិទ្ធិមនុស្សមូលដ្ឋាន របស់ជនជាតិអាមេរិកគ្រប់រូប ហើយបានក្លាយជាការឈឺចាប់ដែលពិបាកដោះស្រាយ ក្នុងប្រព័ន្ធរបបប្រជាធិបតេយ្យអាមេរិកផងដែរ។

តាមស្ថិតិ អាមេរិកមានច្បាប់ស្ដីពីកាំភ្លើង ដែលមានលក្ខណៈទន់ខ្សោយបំផុតនៅលើពិភពលោក តែមានកាំភ្លើងច្រើនជាងគេប្រហែលដល់ទៅ ៣៩៣លានគ្រឿងឯណោះ។ ហានិភ័យដែលជនជាតិអាមេរិក ក្លាយជាជនរងគ្រោះនៃការបាញ់ប្រហារខ្ពស់ជាង ២៥ដង បើប្រៀបធៀបនឹងប្រជាជន នៃប្រទេសចំណូលខ្ពស់ផ្សេងទៀត។ «ជនជាតិអាមេរិកស្ទើរតែគ្រប់រូបសុទ្ធ តែអាចស្គាល់អ្នករងគ្រោះអំពើហិង្សាដោយកាំភ្លើង យ៉ាងហោចណាស់ចំនួន ០១នាក់ក្នុងមួយជីវិតរបស់គេ»

ប៉ុន្តែ អាមេរិកបានអួតអាងថាខ្លួនជា «ប៉មប្រជាធិបតេយ្យ» និង «អ្នកគាំពារសិទ្ធិមនុស្ស» មែនទេ? ចុះហេតុអ្វីបានជាជីវិតមនុស្ស ដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងអំពើហិង្សា ដោយកាំភ្លើងច្រើនដូច្នេះ ហើយក៏នៅតែមិនអាចដាស់តឿន ឱ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការ?

ដើមឡើយប្រព័ន្ធរបបនយោបាយ និងការកំណត់ច្បាប់របស់អាមេរិក មានកង្វះខាតជាច្រើន នេះជាមូលហេតុផ្ទាល់ដែលបានរារាំងដល់ ការអនុម័តពង្រាងច្បាប់ស្តីពីការគ្រប់គ្រងកាប់កាំភ្លើង។ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទីពីររបស់អាមេរិក ស្ដីពីសិទ្ធិកាន់កាប់កាំភ្លើង គ្មានការកំណត់ច្បាស់លាស់ និងបានក្លាយជាខ្នងបង្អែកខាងផ្លូវច្បាប់ សម្រាប់អ្នកកាន់កាំភ្លើង ពោលគឺអនុញ្ញាតឱ្យប្រជាពលរដ្ឋអាមេរិកប្រើប្រាស់កាំភ្លើង ហើយច្បាប់នេះពិបាកនឹងកែប្រែណាស់។ ក្រៅពីនេះ ក្នុងបញ្ហាគ្រប់គ្រងកាំភ្លើង រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋបាលតំបន់ក៏មានគោលជំហរខុសគ្នាដែរ រហូតដល់រឹតត្បិតគ្នាទៅវិញទៅមក។ ទាក់ទិននឹងបញ្ហានេះ ក៏បូករួមទាំងការប្រកួតប្រជែងរវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលបណ្ដាលឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង។

ក្នុងបញ្ហាគ្រប់គ្រងកាំភ្លើង នយោបាយលុយកាក់ក៏មិនរលាយសាបសូន្យដែរ។ សមាគមកាំភ្លើងជាតិរបស់អាមេរិកហៅកាត់ថា NRA គឺជាអង្គការពាក់ព័ន្ធកាំភ្លើងធំជាងគេ និងជាក្រុមផលប្រយោជន៍ដ៏ខ្លាំងក្លារបស់អាមេរិក យ៉ាងហោចណាស់មានសមាជិកចំនួន ៥លាននាក់ និងមូលធនដ៏ច្រើនសន្ធឹក។ សមាគមនេះមានឥទ្ធិពលយ៉ាងសំខាន់ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសរើសរដ្ឋសភា រហូតដល់ការតែងតាំងចៅក្រម នៃតុលាការកំពូលទៀតផង។

ដូច្នេះហើយបានជា ទោះបីជាប្រជាជនអាមេរិកបានចេញសេចក្តីអំពាវនាវ ស្តីពីគ្រប់គ្រងកាំភ្លើងកាន់តែខ្លាំងឡើងៗ ប៉ុន្តែមតិសំឡេងទាំងនេះ ត្រូវបានគេមិនអើពើជារៀងរហូត។ នេះជាការពិតជាក់ស្តែងដែលគួរឱ្យអ្នកផងព្រួយបារម្ភ ពោលគឺ៖ នៅអាមេរិក ជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើង តែអ្នកនយោបាយទាំងឡាយមិនគ្រាន់តែមិនអើពើប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការកាន់កាប់កាំភ្លើងទៀតផង។

តាមរយៈបញ្ហានេះអាចឃើញសភាពការណ៍ជាទូទៅ។ ត្រឹមតែបញ្ហាគ្រប់គ្រងកាំភ្លើងតែមួយប៉ុណ្ណោះ ក៏បានលាតត្រដាងនូវជំងឺប្រជាធិបតេយ្យ បែបអាមេរិកយ៉ាងច្បាស់ក្រលែត សូមសួរថា តើអ្នកនយោបាយអាមេរិកហ៊ានលើកយកបញ្ហា ដែលពាក់ព័ន្ធនឹងសិទ្ធិមូលដ្ឋានរស់រានមានជីវិតនេះ មកពិភាក្សានៅក្នុងអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ឬអត់ ? អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» គ្រាន់តែជាការសម្តែង ឆាកល្ខោនខាងនយោបាយមួយលើក ដែលរៀបចំដឹកនាំដោយក្រុងវ៉ាស៊ីនតោន ពោលគឺស្រែកថាប្រជាធិបតេយ្យបានតែមាត់ តែតាមពិតទៅគឺប្រឆាំងប្រជាធិបតេយ្យហ្នឹងឯង៕ (#CCFRComment#)