Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦១លាន ៣៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ២១ម៉ឺននាក់ និងជាសះស្បើយជាង ២៣៦លាននាក់! (Video inside)

28-11-2021 10:08

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦១, ៣៦៩,៥០៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២១២,៣៤១នាក់ និងជាសះស្បើយឡើងវិញ ២៣៦,០៦២,៧៥៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩, ០៧៧,៦៩៥នាក់ ស្លាប់ចំនួន ៧៩៩,៣១២នាក់ និងជាសះស្បើយចំនួន ៣៨,៨៦១, ៧១៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៧១,៣៦៨នាក់ ស្លាប់ចំនួន ៤៦៧,៩៧៩នាក់ និងជាសះស្បើយ ៣៣,៩៨៨, ៧៩៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៧៦,៨៦៣នាក់ ស្លាប់ ៦១៤,២៣៦នាក់ និងជាសះស្បើយ ២១,២៨៨,២៨១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖