(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ១,៧៦១ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦៩០នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៦១,៦៣៦ករណី។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងមកមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន១,០៩០ករណី។

សូមជំរាបថា ប្រទេសសិង្ហបុរី បាននិងកំពុងប្រឈមរលកឆ្លងថ្មីនៃ COVID-19 ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ចាប់តាំងតែពីដើម ខែតុលា ឆ្នាំ២០២១នេះ៕