Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦០លាន ៨៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ២០ម៉ឺននាក់ និងជាសះស្បើយជាង ២៣៥លាន ៦៧ម៉ឺននាក់! (Video inside)

27-11-2021 09:41

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦០, ៨៧៦,៥០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២០៦,២៦៤នាក់ និងជាសះស្បើយឡើងវិញ ២៣៥,៦៧៥,៤៥១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩, ០៥០,៤០៨នាក់ ស្លាប់ចំនួន ៧៩៩,១៣៧នាក់ និងជាសះស្បើយចំនួន ៣៨,៨៤០, ២៣៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៥៥,៤៣១នាក់ ស្លាប់ចំនួន ៤៦៧,៤៦៨នាក់ និងជាសះស្បើយ ៣៣,៩៧៧, ៨៣០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៦៧,៦៣០នាក់ ស្លាប់ ៦១៤,០០០នាក់ និងជាសះស្បើយ ២១,២៨២,៨០៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖