(អន្តរជាតិ)៖ នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ខាងក្រោមនេះ ជាកម្រងរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍ប្រចាំថ្ងៃនេះ៖

១៖ ប្រធានាធិបតីឆែកធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាឲ្យកំណត់ពេលបិទបារ និងភោជនីយដ្ឋាន

 

២ អ៉ីតាលី និងបារាំង ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈការចាកចេញរបស់លោកស្រី Merkel កំពុងធ្វើតេស្ដនយោបាយការទូតអឺរ៉ុប (Video inside)

 

៣៖ អង់គ្លេសកំពុងព្រួយបារម្ភខ្លាំងចំពោះ «មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀត» នៅអាហ្វ្រិកខាងត្បូង ដែលអាចប៉ះពាល់ប្រសិទ្ធភាពវ៉ាក់សាំង

 

៤៖ អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល

 

៥៖ BREAKING: ពិភពលោកកំពុងប្រុងជើងការ ទប់ទល់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលអាក្រក់ជាង Delta, វាមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ខណៈហុងកុងក្លាយជាដែនដីអាស៊ីដំបូងគេ ដែលរកឃើញអ្នកផ្ទុកមេរោគនេះ

 

៦៖ ចិនប្រកាសថ្កោលទោស «កុបកម្មដ៏ហិង្សា» នៅក្នុងប្រទេសដែនកោះ Solomon