(ម៉ាកាវ)៖ ដើម្បីអបអរសាទរខួប ២២ឆ្នាំ នៃការដែលម៉ាកាវត្រឡប់មកទៅកាន់មាតុប្រទេសចិនវិញ ភាពយន្តឯកសារខ្នាតធំទម្រង់ 4K រឿង «រសជាតិម៉ាកាវ» ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងតំបន់រដ្ឋបាលពិសេសម៉ាកាវ បានរៀបចំពិធីចាក់ផ្សាយនៅទីក្រុងក្វាងចូវ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ លោក He Yicheng អភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងលោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមគ្នាដាក់ឱ្យដំណើរការ ការចាក់ផ្សាយភាពយន្តឯកសារនេះ។

លោក Shen Haixiong បានសង្កត់ធ្ងន់ថា «រសជាតិម៉ាកាវ» ផ្តោតលើវប្បធម៌ម្ហូបអាហាររបស់ម៉ាកាវ ដែលគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់បង្ហាញជូនទស្សនិកជនជាតិ និងអន្តរជាតិ ដោយបានឆ្លុះបញ្ចាំងពីកាច្របាច់បញ្ចូលគ្នា នៃវប្បធម៌ចម្រុះនៅម៉ាកាវ និងស្មារតីដ៏រស់រវើកនៃសម័យកាល។

លោក Shen Haixiong បានថ្លែងទៀតថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរួមជាមួយរដ្ឋបាលពិសេសម៉ាកាវ ដើម្បីផ្សព្វផ្សាយរឿងរ៉ាវរបស់ម៉ាកាវ ក្នុងយុគសម័យថ្មីឱ្យបានល្អ។ លោក He Yicheng បានថ្លែងថា សង្ឃឹមថាតាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់នៅលើពិភពលោក ដើម្បីផ្សព្វផ្សាយពីទិដ្ឋភាពម៉ាកាវដ៏អស្ចារ្យ រឿងរ៉ាវរបស់ម៉ាកាវ និងវប្បធម៌ម៉ាកាវទៅកាន់គ្រប់ទីកន្លែង នៃទូទាំងពិភពលោក៕