(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៧, ៤២៤,៦៣៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៦៣,៣៦៩នាក់ និងជាសះស្បើយឡើងវិញ ២៣២,៣៦៨,៤១៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៥៥៨,២២៩នាក់ ស្លាប់ចំនួន ៧៩៣,៥៣៩នាក់ និងជាសះស្បើយចំនួន ៣៨,៤៣៧,៨៥២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥០៤,៦៨៩នាក់ ស្លាប់ចំនួន ៤៦៥,៣៤៩នាក់ និងជាសះស្បើយ ៣៣,៩០៩, ៧០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០១២,១៥០នាក់ ស្លាប់ ៦១២,៦២៥នាក់ និងជាសះស្បើយ ២១,២១៧,៧៣៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖