(ប៉េកាំង)៖ ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំនេះ គឺជាទិវាបង្គន់ពិភពលោកលើកទី ៩ ដែលធ្វើក្រោមប្រធានបទ «យកចិត្តទុកដាក់ខ្ពស់ចំពោះបង្គន់»។ បញ្ហាឡើងកំដៅនៃអាកាសធាតុ វីរុស COVID-19 សុខភាពមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើម សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបង្គន់។ តាំងពីឆ្នាំ ២០១៣ មក អង្គការសហប្រជាជាតិបានបង្កើតទិវាបង្គន់ពិភពលោក ដើម្បីក្រើនរំលឹកមនុស្សគ្រប់រូបឱ្យយកចិត្តទុកដាក់ លើការរក្សាអនាម័យបរិស្ថាន និងចាត់វិធានការយ៉ាងសកម្ម។

ការបង្កើតអរិយធម៌បង្គន់ គឺជាបញ្ហាមូលដ្ឋានជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាបង្អួចនៃអរិយធម៌មនុស្សផងដែរ។
ការបង្កើតអរិយធម៌បង្គន់ត្រូវការកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់មនុស្សជាតិ។ បញ្ហាបង្គន់គឺជាបញ្ហាទូទៅ ដែលប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនកំពុងប្រឈមមុខ ហើយប្រទេសអភិវឌ្ឍន៍មួយចំនួន ក៏មានចំណុចខ្វះខាតផងដែរ។
ការបង្កើតអរិយធម៌បង្គន់ គឺការលើកកម្ពស់សន្ទស្សន៍សុខភាពមនុស្សជាតិ និងសន្ទស្សន៍សុភមង្គលនៃជីវិត និងជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាមូលដ្ឋាន។

ចាប់តាំងពីការបញ្ជាក់ថា ជំងឺ COVID-19 អាចឆ្លងពីលាមកទៅមនុស្សមក ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 តាមបង្គន់សាធារណៈបានក្លាយជា ប្រធានបទក្តៅនៅក្នុងសង្គម។ ចាប់តាំងពីឆ្នាំ ២០២០ មក សហគ្រាសលើគ្រប់វិស័យ បានចាប់ផ្តើមសិក្សាស្រាវជ្រាវបច្ចេកវិទ្យា និងផលិតផលថ្មីៗសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ COVID-19 នៅតាមបង្គន់អនាម័យ ដើម្បីកែលម្អរូបមន្តគ្រប់គ្រងបង្គន់អនាម័យ។ ប្រជាជនទូទាំងពិភពលោករួមគ្នាខិតខំប្រឹងប្រែង ក្នុងការកែលម្អបញ្ហាអនាម័យនៃបរិស្ថាន នៅលើពិភពលោក និងបន្តកែលម្អកម្រិតនៃអរិយធម៌បង្គន់។ បង្គន់តូច ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជនជារឿងធំ។

បដិវត្តន៍បង្គន់នៅក្នុងប្រទេសចិន បានពង្រីកពីទីក្រុងទៅជនបទ។ ចាប់ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២០ បង្គន់សម្រាប់ភ្ញៀវទេសចរណ៍ចំនួន ៦៤,០០០ ត្រូវបានសាងសង់ ជួសជុល និងពង្រីកនៅទូទាំងប្រទេសចិន ហើយអត្រានៃការសាងសង់បង្គន់អនាម័យ នៅតាមជនបទទូទាំងប្រទេសចិន សម្រេចបានជាង ៦៥%។ «បង្គន់ទី៣» បានលេចឡើងនៅតាមបង្គន់សាធារណៈ នៅក្នុងទីក្រុងរបស់ប្រទេសចិន។ «បង្គន់ទី៣» ខុសពីការបែងចែកបង្គន់សម្រាប់បុរស និងស្ត្រីនៃបង្គន់សាធារណៈ។ វាត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ឪពុកម្តាយដែលមានកូនតូច មនុស្សចាស់ដែលត្រូវការការថែទាំ និងជនពិការជាដើមដែលដោះស្រាយបញ្ហាដូចជា ម្តាយនាំក្មេងប្រុសចូលបន្ទប់ទឹកស្ត្រី និងកូនប្រុសមិនអាចមើលថែម្តាយចាស់ជរា នៅបន្ទប់ទឹកស្រីជាដើម។

សព្វថ្ងៃនេះ នៅក្នុងប្រទេសចិន បង្គន់សាធារណៈបានក្លាយទៅជាទេសភាពមួយ ហើយការជួសជុលបង្គន់ នៅតាមជនបទបានធ្វើឡើងជាទូទៅ។ បដិវត្តន៍បង្គន់ទទួលបានលទ្ធផលជាផ្លែផ្កា។
បដិវត្តន៍បង្គន់របស់ប្រទេសចិន បានលើកកម្ពស់សន្ទស្សន៍សុភមង្គល នៃជីវភាពររស់នៅរបស់ប្រជាជន ហើយបង្គន់ដ៏ស្រស់ស្អាតកំពុងក្លាយជានាមប័ណ្ណមួយ នៃកម្រិតអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី។ អរិយធម៌បង្គន់ជួយមនុស្សឱ្យមានសុខភាពកានតែល្អ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម កំណើនជាបន្តបន្ទាប់នៃចំនួនប្រជាជននៅទីក្រុង ការកើនឡើងជាបន្តបន្ទាប់ នៃសន្ទស្សន៍តម្រូវខាងការសុភមង្គលរបស់ប្រជាជន ការលើកកម្ពស់ជាបន្តបន្ទាប់នៃកម្រិតអរិយធម៌បង្គន់ គឺជាវិធានការសំខាន់នៃការបង្កើន ការគ្រប់គ្រងសុខភាពសាធារណៈ និងជាការកែលម្អបរិយាកាសរស់នៅរបស់ប្រជាជននៅទីក្រុង។
មិនអាចមើលរំលងពីអរិយធម៌បង្គន់បានឡើយ។ ការបង្កើតអរិយធម៌បង្គន់ នឹងអាចការពារសុខភាពមនុស្ស និងអភិវឌ្ឍសម័យកាលដ៏ស្រស់បំព្រង បរិស្ថានសាធារណៈនឹងកាន់តែប្រសើរឡើង កម្រិតសុខភាពរបស់ប្រជាជនក៏នឹងប្រសើរឡើងដែរ៕