Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៦លាន ៣២ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ២៣១លាន ៥៣ម៉ឺននាក់! (Video inside)

19-11-2021 09:35

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៦, ៣២៥,៧៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៤៦,៦៧៩នាក់ និងជាសះស្បើយឡើងវិញ ២៣១,៥៣២,២៥៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៣៩៨,៤៥៥នាក់ ស្លាប់ចំនួន ៧៨៩,១៥៥នាក់ និងជាសះស្បើយចំនួន ៣៨,៣៣០,០៧៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៤៨៥,៥១៧នាក់ ស្លាប់ចំនួន ៤៦៤,៧១៥នាក់ និងជាសះស្បើយ ៣៣,៨៨៥, ១៣២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៩៨៩,៩៦២នាក់ ស្លាប់ ៦១២,១៧៧នាក់ និងជាសះស្បើយ ២១,២០៦,៩៩៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖