(ប៉េកាំង)៖ ដើម្បីលាបព័ណ៌និងមួលបង្កាច់តំបន់ស៊ីនជាំង អាចនិយាយបានថាប្រព័ន្ធសារព័ត៌មានលោកខាងលិចបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង។ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីប្រឌិតពាក្យចចាមអារ៉ាមចំពោះតំបន់ស៊ីនជាំង ទូរទស្សន៍ស៊ីអិនអិនអាមេរិក បានផ្សាយដំណឹងអំពីសាក្សីម្នាក់ដែលជា «អតីតប៉ូលិសរបស់តំបន់ស៊ីនជាំង» ប៉ុន្តែ «ប៉ូលិស» រូបនេះបានរៀបរាប់រឿងមួយតាមរបៀប និងពាក្យសំដីខុសៗគ្នា គឺគ្មានទីសំអាងទាល់តែសោះ។

អ្នកប្រើបណ្តាញអ៊ីនធើណេតមួយចំនួនបានរកឃើញថា «សាក្សីម្នាក់នេះ» ក៏បានបង្ហាញមុខក្នុង «តុលាការពិសេសវៃវូអឺ» ដែលទទួលជំនួយជាប្រាក់ពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទៀតផង។ មួយរយៈពេលកន្លងទៅនេះ បើមើលពីការផ្សាយដំណឹងអំពីតំបន់ស៊ីនជាំងនៃប្រព័ន្ធសារព័ត៌មានល្បី ឈ្មោះប៉ែកខាងលិច ដូចជាទូរទស្សន៍ស៊ីអិនអិនអាមេរិក ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសប៊ីប៊ីស៊ី និងកាសែតញ៉ូវយ៉កថែមនៃអាមេរិកជាដើមអាចឃើញ ថាប្រព័ន្ធសារព័ត៌មានទាំងនេះបានប្រកាន់ខ្ជាប់ទស្សនៈលំអៀងខាងមនោគមវិជ្ជា ហើយបានប្រឌិតព័ត៌មានក្លែងក្លាយ និងបំភាន់មជ្ឈដ្ឋានមតិអន្តរជាតិ ដោយចេតនាអាក្រក់។

ពី «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» និង «ការបង្ខិតបង្ខំមិនឱ្យបង្កកំណើត» ដល់ «ការលុបបំបាត់ចោលវប្បធម៌» និង «សកម្មភាពប្រល័យពូជសាសន៍» សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានទម្លាក់កំហុសគ្រប់បែបយ៉ាងទៅលើប្រទេសចិន អាចនិយាយបានថាពួកគេបានប្រើប្រាស់កលល្បិច គ្រប់បែបយ៉ាង។ ប្រការនេះធ្វើឱ្យអ្នកផងទាំងពួងមានមន្ទិលសង្ស័យថា ហេតុអ្វីបានជាប្រទេសទាំងនេះធ្វើរឿងនេះយ៉ាងស្ទាត់ជំនាញអ៊ីច្ចឹង?
តើគំនិតប្រឌិតរឿងរ៉ាវទាំងនេះមកពីណា? ចម្លើយគឺសាមញ្ញាណាស់ ពោលគឺ «កំហុស» ដែលពួកគេទម្លាក់ទៅលើប្រទេសចិនគឺសុទ្ធតែជាកំហុសរបស់ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចហ្នឹងឯង។ ពិតមែនតែអាមេរិក និងលោកខាងលិចអួតអាងថាខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស» ប៉ុន្តែ ពួកគេ ពោរពេញទៅដោយគុណវិបត្តិ៖ ដូចជាបានប្រព្រឹតិ្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងលុបបំបាត់ចោលវប្បធម៌ចំពោះជនជាតិដើមភាគតិច, បានបំផុស សង្គ្រាមបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍នៃប្រទេសដទៃរាប់លាននាក់បាត់បង់ជីវិត ឬរងរបួស រហូតដល់បានសម្លាប់ជនសាមញ្ញតាមទំនើងចិត្ត នៅបរទេស។

អាណានិគមនិយម និងអនុត្តរភាពរបស់អាមេរិក និងលោកខាងលិចបានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយសិទ្ធិមនុស្សរាប់មិនអស់ តួនាទីរបស់ពួកគេ ដែលជា «គ្រូបង្រៀនប្រដៅកូនសិស្ស» ត្រូវផ្តួលរំលំរួចជាស្រេចហើយ។ អ្នកដែលយល់ច្បាស់ពីប្រវត្តិសាស្រ្តអាមេរិកសុទ្ធតែដឹងច្បាស់ថាឆ្លងតាមរយៈ ចលនា Westward Movement អាមេរិកបានបណ្តេញ និងសម្លាប់យ៉ាងគឃ្លើនចំពោះជនជាតិឥណ្ឌាអាមេរិកកាំង ដែលបណ្តាលឱ្យចំនួនប្រជាជនជនជាតិ ឥណ្ឌាអាមេរិកកាំងបានកាត់បន្ថយពី ៥លាននាក់នាឆ្នាំ១៤៩២ ដល់ត្រឹមតែ ២៥ម៉ឺននាក់នៅដើមសតវត្សរ៍ទី២០ កម្រិតធ្លាក់ចុះគឺ៩៥ភាគរយ។
និយាយត្រង់ទៅ ចំនួនប្រជាជនជនជាតិឥណ្ឌាអាមេរិកកាំងនៃប្រទេសអាមេរិកនៅកាលពីមុនមានចំនួន២០ដងជាងបច្ចុប្បន្ននេះ។ ដោយឡែក បន្ទាប់ពី រដ្ឋាភិបាលអាមេរិកបានអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការរុះរើលំនៅដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង» កាលពីឆ្នាំ១៨៣០ ជនជាតិឥណ្ឌាអាមេរិក កាំងដែលស្នាក់នៅភាគខាងកើតត្រូវបានរើលំនៅដ្ឋានទាំងស្រុងទៅកាន់តំបន់កំណត់ទុក។
ក្នុងដំណើររើលំនៅដ្ឋានបានបណ្តាលឱ្យជនជាតិឥណ្ឌាអាមេរិកកាំងចំនួនប្រហែល ៤,០០០នាក់ស្លាប់បាត់បង់ជីវិត។ ដូច្នេះ ជនជាតិឥណ្ឌាអាមេរិកកាំង បានចូលក្នុង «លំនៅដ្ឋានបណ្តោះអាសន្ន» ដោយខានពុំបានដែលបានបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក កាលនោះដើម្បីដាក់ឱ្យពួកគេនៅ ដាច់ដោយឡែកពីគេ ។ ទោះបីជាឆ្លងតាមរយៈការតវ៉ានិងការតស៊ូព្យាយាមជាច្រើនលើក ទីបំផុតជនជាតិឥណ្ឌាអាមេរិកកាំងបានក្លាយជាពលរដ្ឋអាមេរិក ក៏ដោយ ក៏ប៉ុន្តែសភាពការណ៍រស់នៅរបស់ពួកគេនៅតែមានសភាពអាក្រក់បំផុតនៅទូទាំងអាមេរិក បណ្តាលឱ្យបញ្ហាសង្គមគ្រប់បែបយ៉ាងកើតឡើង ជាញឹកញាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមានភាពអន់ថយយ៉ាងខ្លាំង។

នាពេលមុននេះមិនជាយូរប៉ុន្មាន ហេតុការណ៍ដែលបានរកឃើញសំណល់ឆ្អឹងសាកសពរបស់កុមារជនជាតិឥណ្ឌាអាមេរិកាំង នៅទីតាំងចាស់នៃសាលារៀន បែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា ធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ មុននឹងលាចាកលោក កុមារដែលបានស្លាប់ដោយអយុត្តិធម៌ទាំងនេះបានចេញឆ្ងាយពីឱពុកម្តាយ និងសាច់ញាតិ រស់នៅដោយគ្មានទីបង្អែក ទីបំផុតបានស្លាប់បាត់បង់ជីវិត ដោយសាររងទារុណកម្មនិងគ្មានការថែទាំ។

បទឧក្រិដ្ឋដែលល្មើសនឹងមនុស្សធម៌នេះធ្វើឱ្យមនុស្សដែលមានសតិសម្បជញ្ញៈទាំងអស់ខឹងសម្បាយ៉ាងខ្លាំង! ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ។ ការធ្វើបាប និងរំលោភបំពានរបស់រដ្ឋាភិបាលកាណាដាទៅលើជនជាតិដើមភាគតិចមិនត្រឹមតែប៉ុណ្ណឹងនោះទេ។ នេះមិនមែនជារឿងចៃដន្យនោះទេ នៅសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំងនៃប្រទេសអាមេរិក ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ។
វេបសាយរបស់កាសែត «The Christian Science Monitor» របស់អាមេរិកធ្លាប់ចេញផ្សាយអត្ថបទអះអាងថា «គំនិត» នៃប្រព័ន្ធសាលារៀនបែប អន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពពីអាមេរិក។ ដោយមកពីប្រទេសទាំងពីរសុទ្ធតែប្រឈមនឹងបញ្ហាដែល
ហៅថា «ជនជាតិឥណ្ឌាអាមេរិកាំង» ដូចគ្នា បានជាកាលពីឆ្នាំ១៨៧៨ លោក John Alexander Macdonald នាយករដ្ឋមន្ត្រីកាណាដាកាលនោះធ្លាប់ចាត់ បញ្ជូនបុគ្គលពាក់ព័ន្ធទៅកាន់អាមេរិកដើម្បីរៀនសូត្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិក។

ក្នុងសាលារៀនទាំងនេះ ហាមមិនឱ្យធ្វើរាល់សកម្មភាពវប្បធម៌ជនជាតិដើមភាគតិចទាំងអស់ កុមារជនជាតិដើមភាគតិចមិនព្រមឱ្យនិយាយភាសាកំណើត មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី មិនត្រូវរក្សាម៉ូដសក់បែបប្រពៃណី។ បញ្ញវន្តខ្លះប៉ាន់ប្រមាណថាក្នុងសាលារៀនទាំងនេះ ប្រហែលមានកុមារ ជនជាតិឥណ្ឌាអាមេរិកាំងចំនួនជាង ៤ម៉ឺននាក់ស្លាប់ដោយផ្ទាល់ ឬបានស្លាប់ដោយសារបរិស្ថានស្នាក់នៅដ៏អាក្រក់ ក្រៅពីនេះ បន្ទាប់ពីកុមារជនជាតិ ឥណ្ឌាអាមេរិកាំងចំនួនរាប់ម៉ឺននាក់ត្រូវបញ្ជូនទៅកាន់សាលារៀនបែបអន្តេវាសិកដ្ឋានទាំងនេះ ក៏លែងមានទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬកុលសម័្ពន្ធទៀតហើយ។

ពិតមែនតែអ្នកនយោបាយលោកខាងលិចមួយចំនួនបានដោះសារថា បទឧក្រិដ្ឋទៅលើជនជាតិដើមភាគតិចបានក្លាយជាប្រវតិ្តសាស្ត្ររួចទៅហើយ។ ប៉ុន្តែ សភាពការណ៍ពិតប្រាកដ គឺបញ្ហាសិទ្ធិមនុស្ស ក្នុងនោះបូករួមទាំងការរំលោភលើសិទ្ធិ និងផលប្រយោជន៍របស់ជនជាតិដើមភាគតិច និងការរើសអើង ពូជសាសន៍មិនដែលបញ្ចប់ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចនោះឡើយ តែគឺនៅតែកើតឡើងក្នុងសង្គមដដែល។

មួយផ្នែក ពួកគេមិនផ្សាយដំណឹងស្តីពីអំពើហិង្សា និងឃោរឃៅក្នុងប្រទេសខ្លួនទាល់តែសោះ មួយផែ្នកទៀត ពួកគេបែរជាប្រឌិតរឿងរ៉ាវដើម្បីលាបព័ណ៌ លើប្រទេសចិន នេះជារឿងអាស្រូវដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបាន និងកំពុង។ ប៉ុន្តែកុំបំភ្លេចថាពាក្យភូតកុហកទោះនិយាយ
មួយពាន់លើក ក៏វានៅតែជាពាក្យភូតកុហកដែរ។

សូមបញ្ជាក់ថា សភាពការណ៍អភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំង គឺជាការពិតជាក់ស្តែងដែលមានភស្តុតាង។ ក្រោមការណែនាំពីគោលនយោបាយគ្រប់គ្រង ភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវនិងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាព ចុះសម្រុងគ្នានិងស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមទិន្នន័យនៃឆ្នាំ២០២០ បានបង្ហាញឱ្យឃើញថាក្នុងរយៈពេល ១០ឆ្នាំកន្លងមក ល្បឿនកំណើននៃចំនួនប្រជាជននៅភូមិភាគស៊ីនជាំងបានឡើងដល់លំដាប់ថ្នាក់ទី៤ នៅទូទាំងប្រទេសចិន ហើយចំនួនកើនឡើងនៃ ប្រជាជនបានឡើងដល់លំដាប់ថ្នាក់ទី៨ នៅទូទាំងប្រទេសចិនទៀតផង។

ព្រមពេលជាមួយគ្នានេះ ចំនួនប្រជាជនជនជាតិវៃវូអឺបានរក្សាការកើនឡើងដោយកម្រិតខ្ពស់ ពោលគឺបានកើនឡើងពីចំនួន ៨,៣៤៥,៦០០នាក់ នាឆ្នាំ២០០០ ដល់ ១,៦២៤,៣០០នាក់ នាឆ្នាំ២០២០ គិតជាមធ្យម បានកើនឡើង ១.៦៧ ភាគរយក្នុងមួយឆ្នាំ តួលេខនេះបានខ្ពស់ជាងកម្រិតកើនឡើង
នៃជនជាតិភាគតិចនៅទូទាំងប្រទេសចិន។ នៅឆ្នាំ២០២០ តម្លៃផលិតផលសរុបនៃភូមិភាគស៊ីនជាំងបានកើនឡើង ៣.៤ភាគរយដែលខ្ពស់ជាងតម្លៃ ផលិតផលក្នុងស្រុកសរុបនៃទូទាំងប្រទេសចិនចំនួន ១.១ភាគរយ។

គិតរហូតដល់ចុងឆ្នាំ២០២០ ជនក្រីក្រនៅជនបទនៃភូមិភាគស៊ីនជាំងចំនួន ២,៧៣០,០០០នាក់ ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារភាពក្រីក្របច្ចុប្បន្ន បានចេញផុតពីភាពក្រីក្រទាំងអស់ដែលបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាតជាប្រវតិ្តសាស្ត្រ។ វាអាចបង្ហាញឱ្យឃើញថាជនជាតិនានានៃ ភូមិភាគស៊ីនជាំងមានឱកាសអភិវឌ្ឍន៍ស្មើគ្នា ហើយគោលដៅនៃការអភិវឌ្ឍ គឺសម្រេចបាននូវ «ភាពសម្បូរសប្បាយជាមួយគ្នា»

ព្រមពេលជាមួយគ្នានេះ វប្បធម៌ជនជាតិ និងសេរីភាពខាងជំនឿសាសនានៃភូមិភាគស៊ីនជាំងក៏ទទួលបានការការពារ និងរីកចម្រើនផងដែរ។ នាពេល បច្ចុប្បន្ននេះ ភាសា និងអក្សរជនជាតិនានានៃភូមិភាគស៊ីនជាំងចំនួនជាង១០ អាចប្រើប្រាស់ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងព្រះវិហារអ៊ីស្លាមនៃ ភូមិភាគស៊ីនជាំងមានបរិក្ខាគ្រប់គ្រាន់ ហើយក៏មានសេវាកម្មសុខាភិបាលនិងមានបរិក្ខារគ្រប់ប្រភេទ ដូចជាអេក្រង់អេឡិចត្រូនិក និងកំព្យុទ័រជាដើមដែល បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាជនកាន់សាសនា។

ការពិតនៃភូមិភាគស៊ីនជាំងត្រូវបានបង្ហាញនៅចំពោះមុខយើង ប៉ុន្តែអ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបែរជាខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពដើម្បីបិទបាំងការពិតទាំងនេះ។ ពួកគេមិនហ៊ានប្រឈមមុខនឹងភូមិភាគស៊ីនជាំងដែលមានការរីកចម្រើនយ៉ាងផុលផុស ពីព្រោះ សមិទ្ធផលអភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំងធ្វើឱ្យឧបាយកលរបស់ពួកគេដែលយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេសដើម្បីបំផ្លាញស្ថិរភាពនៃភូមិភាគស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិននឹងក្លាយជាស្រមើស្រមៃជាមិនខាន៕