(ប៉េកាំង)៖ មិនត្រឹមតែធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ ក៏ត្រូវរ៉ាប់រងទំនួយខុសត្រូវអន្តរជាតិផងដែរ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកចូបៃដិនប្រធានាធិបតីអាមេរិក នៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍរបស់ប្រទេសចិន និងអាមេរិកសុទ្ធតែស្ថិតនៅដំណាក់កាលគន្លឹះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ច ធំទី១ និងទី២ លើពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន និងអាមេរិកគួរបង្កើនការប្រាស្រ័យ ទាក់ទង និងកិច្ចសហប្រតិបត្តិការ ដែលមិនត្រឹមតែធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរ៉ាបរងទំនួលខុសត្រូវអន្តរជាតិផងដែរ ដើម្បីរួមគ្នា ជំរុញសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិដែលជាបុព្វហេតុដ៏ឧដុង្គឧត្តម។

នេះមិនត្រឹមតែជាទស្សនាទានរួមរបស់ប្រជាជននៃប្រទេសចិន និងអាមេរិក ព្រមទាំងប្រជាជននៃប្រទេសនានាលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ភារកិច្ចរួមរបស់មេដឹកនាំនៃប្រទេសចិននិងអាមេរិកផងដែរ។ លោក Xi Jinping បានគូសបញ្ជាក់ថាការជំរុញការអភិវឌ្ឍរៀងខ្លួនរបស់ប្រទេសចិន និងអាមេរិក គាំពារបរិយាកាសអន្តរជាតិដែលប្រកបដោយសន្តិភាព និងស្ថិរភាព រួមមានការឆ្លើយតបនឹងប្រឈមបញ្ហាជាសកល ដូចជាបម្រែបម្រួល អាកាសធាតុ និងជំងឺកូវីដ១៩ជាដើម សុទ្ធតែត្រូវការទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសចិន និងអាមេរិក។

ប្រទេសចិន និងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ខ្ញុំរីករាយរួមជាមួយ លោកប្រធានាធិបតី ឈានដល់គំនិតឯកភាពរួម ធ្វើប្រតិបត្តិការយ៉ាងសកម្ម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យឈានទៅមុខ។ នេះមិនត្រឹមតែជាតម្រូវការរបស់ប្រជាជននៃប្រទេសទាំង២ប៉ុណ្ណោះទេ ក៏ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ៕