(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៤, ៥៤៧,៤៣០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១២១,៦២៥នាក់ និងជាសះស្បើយឡើងវិញ ២៣១,២៩៦,១៨៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ០៧២,៨៩៨នាក់ ស្លាប់ចំនួន ៧៨៤,៧៧៩នាក់ និងជាសះស្បើយចំនួន ៣៨,០៥០,៥០៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៤៤៧,០៦០នាក់ ស្លាប់ចំនួន ៤៦៣,៦៥៥នាក់ និងជាសះស្បើយ ៣៣,៨៤៩, ៧៨៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៩៦០,៧៦៦នាក់ ស្លាប់ ៦១១,៣៨៤នាក់ និងជាសះស្បើយ ២១,១៦២,០៤៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖