(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃចន្ទនេះ បានដាក់ពាក្យឈរឈ្មោះជាបេក្ខជន សម្រាប់តំណែងជាសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតដែលនឹងត្រូវរៀបចំឡើង នៅខែឧសភា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ឌូតឺតេ បច្ចុប្បន្នមានវ័យ៧៦នាក់ នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នៅក្រោមគណបក្ស PDDS ដែលជាបក្សនយោបាយផ្សេង មិនមែនគណបក្សកំពុងកាន់អំណាច PDP-Laban របស់លោកនោះឡើយ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦ ហើយអាណត្តិរបស់លោកនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្របទៅតាមរដ្ឋធម្មនុញ្ញហ្វីលីពីន ដែលកំណត់ថា ប្រធានាធិបតីអាចកាន់អំណាចបានត្រឹម ១អាណត្តិគត់ តែមានរយៈពេល៦ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ លោក ឌូតឺតេ បានប្រកាសថា នឹងចូលនិវត្តពីនយោបាយ ក្រោយផុតអាណត្តិ ហើយនឹងពុំឈរឈ្មោះ សម្រាប់តំណែងណាមួយឡើយ ក្នុងការបោះឆ្នោតនាឆ្នាំក្រោយ។ ចំណែកកូនស្រីរបស់លោកវិញ គឺលោកស្រី រ៉ូសា ឌូតឺតេ ទើបតែបានដាក់ពាក្យឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី៕