Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតអាមេរិក-បារាំង ពិភាក្សាគ្នាជុំវិញសេចក្តីរាយការណ៍ អំពីសកម្មភាពយោធារបស់រុស្ស៉ី នៅក្បែរព្រំដែនអ៊ុយក្រែន (Video inside)

15-11-2021 10:54

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) កាលពីថ្ងៃសៅរ៍ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) អំពីរបាយការណ៍ទាក់ទងនឹងសកម្មភាពយោធារុស្ស៉ី នៅក្បែរប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា មានទាហានរុស្ស៊ីជិត ១០០,០០០នាក់ កំពុងស្ថិតនៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន ហើយលោកបានឲ្យដឹងទៀតថា បណ្តាប្រទេសលោកខាងលិច បានចែករំលែកព័ត៌មានទាក់ទងនឹង សកម្មភាពយ៉ាងសកម្មរបស់យោធារុស្ស៊ី ជាមួយទីក្រុងកៀវ (Kyiv)។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសបារាំង ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ៕