(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE) លើកទី ៤ នឹងបើកធ្វើនៅពេលដ៏ខ្លីខាងមុខនេះ។ ឆ្នាំ២០២១ ត្រូវជាខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនផង និងជាខួបទី ២០ នៃការដែលប្រទេសចិន ចូលជាសមជិកអង្គការពាណិជ្ជកម្មពិភពលោកផង ដូច្នេះហើយពិពរណ៌នាំចូលចិនអន្តរជាតិលើកទី ៤ មានសារៈសំខាន់ជាពិសេស។ ការបើកធ្វើពិពរណ៍នាំចូលចិនអន្តរជាតិជាគំនិតផ្តួចផ្តើមរបស់ លោក Xi Jinping លោកក៏បានជំរុញកិច្ចការពាក់ព័ន្ធដោយផ្ទាល់ ហើយក្នុងពិធីសម្ពោធពិព័រណ៍ CIIE កន្លងមក លោកធ្លាប់គូសបញ្ជាក់ជាច្រើនលើក អំពីគោលនយោបាយបើកទូលាយរបស់ចិន ដែលគាំទ្រចំពោះការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច។
រួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ ជាវិធានការសំខាន់ ដែលប្រទេសចិនបើកទូលាយទីផ្សារ ចំពោះពិភពលោកដោយម្ចាស់ការ ក៏ជាសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការគាំទ្រសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ។ (ឆ្នាំ២០១៨)
យើងគួរប្រកាន់ខ្ជាប់ការបើកទូលាយ ដើម្បីស្វែងរកការអភិវឌ្ឍ គួរជំរុញការផ្លាស់ប្តូរ និងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ គួរប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងការគាំពារនិយម ឯកតោភាគីនិយម គួររួមគ្នាពូនជ្រំតម្រូវការនៃទីផ្សារ។ (ឆ្នាំ២០១៩)
យើងគួរប្រកាន់ខ្ជាប់គំនិតសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតម្លាភាព និងឈ្នះ-ឈ្នះ។ (ឆ្នាំ២០២០)
* ទ្វារនៃទីផ្សារចិននឹងបើកកាន់តែធំទូលាយឡើង
ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន មានការរីកចម្រើនតាមបែបច្នៃប្រឌិតថ្មីនៅឆមាសទី ១ ឆ្នាំ២០២១ ប្រទេសចិននៅតែជាប្រទេសធំបំផុត ក្នុងវិស័យពាណិជ្ជកម្មទំនិញលើសកលលោក។ ៣ ត្រីមាសដើមឆ្នាំ២០២១ ដៃគូពាណិជ្ជកម្មអន្តរជាតិធំៗរបស់ចិនគឺ អាស៊ាន អឺរ៉ុប អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
កិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅគិតត្រឹមខែសីហាឆ្នាំ២០២១ ប្រទេសចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៩ ជាមួយប្រទេសនិងតំបន់ចំនួន ២៦។ ពីត្រីមាសទី ១ ដល់ទី ៣ ឆ្នាំ២០២១ កំណើននាំចេញនាំចូលរវាងចិន និងដៃគូពាណិជ្ជកម្មជាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ” គឺ ២៣.៤% ឯកំណើននាំចេញនាំចូលរវាងចិន និងដៃគូ RECP គឺ ១៩.៣%។
បរិយាកាសពាណិជ្ជកម្មនៅចិនកាន់តែប្រសើរឡើងកាលពីខែតុលាឆ្នាំ២០១៩ ធនាគារពិភពលោកបានផ្សាយរបាយការណ៍ថា ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចពិភពលោកចំនួន ១៩០ បរិយាកាសពាណិជ្ជកម្មរបស់ចិនស្ថិតនៅលំដាប់ទី ៣១។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣មក លេខរៀងរបស់ចិនបានកើនឡើងរហូត៕