(ពិភពលោក)៖ គិតត្រឹមថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ មនុស្ស៥លាននាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោក ចាប់ពីតាំងពីជំងឹកូវីដ១៩ ផ្ទុះរីករាលដាលពីប្រទេសមួយទៅប្រទេស នេះបើយោងតាមទិន្នន័យរបាយការណ៍សាកលវិទ្យាល័យ Johns Hopkins ចេញផ្សាយនៅថ្ងៃច័ន្ទនេះ។
របាយការណ៍បានបង្ហាញថា ទិន្នន័យចំនួន ៥,០០០,៤២៥នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវកូវីដ១៩ ខណៈនៅក្នុងសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់ ៧៤៥,៨៣៦នាក់ ដែលធ្វើឲ្យប្រទេសមួយនេះជាប់ចំណាត់លេខមួយដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើលោក៕