(ហ្សាការតា)៖ ទីភ្នាក់ងារអាហារ និងឱសថរបស់ប្រទេសឥណ្ឌូនេស៊ីបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech សម្រាប់ប្រើប្រាស់លើកុមារដែលមានអាយុពី៦ ដល់១១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Penny K Lukito ប្រធានទីភ្នាក់ងារចំនីអាហារ និងឱសថ (BPOM) បានប្រាប់សន្និសីទសារព័ត៌មានថា ការអនុម័តនេះគឺជា «ដំណឹងដ៏រីករាយ»។ យើងប្រាកដថា ការចាក់វ៉ាក់សាំងកុមារគឺជារឿងបន្ទាន់ ជាពិសេសឥឡូវនេះថា ... ការសិក្សាដោយផ្ទាល់បានចាប់ផ្តើម»។

គួរបញ្ជាក់ថា ការ អនុម័ត នេះ កើត ឡើង ខណៈ ពេលដែលប្រទេស ឥណ្ឌូនេស៊ី កំពុងស្ថិត ក្នុង ការ សាកល្បង អនុញ្ញាតឲ្យសាលាបើកដំណើរការបង្រៀនដោយផ្ទាល់ រយៈពេល២ខែ។ រដ្ឋមន្ត្រីសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា ករណីកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងសាលារៀនក្នុងអំឡុងពេលនេះ «មានកម្រិតទាប»

លោក Siti Nadia Tarmizi មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ការចាក់វ៉ាក់សាំងសម្រាប់កុមារអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ ព្រោះវាកំពុងរង់ចាំការណែនាំបន្ថែមពីសមាគមគ្រូពេទ្យកុមាររបស់ប្រទេសឥណ្ឌូនេស៊ី និងចំនួនចាក់វ៉ាក់សាំងបន្ថែមទៀត៕