Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ាក្រុង៖ «នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកខ្ញុំទាំងស្រុង ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹក» (Video inside)

01-11-2021 09:56

(រ៉ូម)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកលោកទាំងស្រុង ជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក-នុយក្លេអ៊ែរ ដែលត្រូវបានលុបចោលវិញ។ ប្រការនេះបានធ្វើឲ្យបញ្ហាចាក់ស្រេះកាន់តែស៊ីជម្រៅ បន្ថែមពីលើវិបត្តិការទូតដ៏ធ្ងន់ធ្ងរ រវាងប្រទេសទាំងពីរដែលមានស្រាប់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅពេលត្រូវបានសាកសួរដោយ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា តើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កតត៍ ម៉ូរីសសុន (Scott Morrison) មិនគួរឲ្យទុកដែរឬមួយក៏យ៉ាងណា នៅក្នុងព្រមព្រៀង (ទិញនាវាមុជទឹកនុយក្លេអ៊ែរ) ជាលក្ខណៈឯកជន? ប្រធានាធិបតីបារាំង លោក Macron បានឆ្លើយតបវិញថា «ខ្ញុំមិននឹកស្មានដល់ទេ... ខ្ញុំដឹង...»

គួរបញ្ជាក់ មេដឹកនាំទាំងពីររូបខាងនេះ សុទ្ធតែបានចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូល G20 នាទីក្រុង រ៉ូម ប្រទេសអ៊ីតាលី និងកិច្ចប្រជុំអាកាសធាតុ (COP26) ដ៏ធំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងក្លាសកូវ (Glasgow) ប្រទេសស្កុតលែន។ ប៉ុន្តែភាពតានតានតឹង ក្រោយការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបាននាំឲ្យកិច្ចព្រមព្រៀង ទិញនាវាមុជទឹក-នុយក្លេអ៊ែរពីបារាំងត្រូវលុបចោលនោះ នៅតែតាមលងបន្លាចជានិច្ច៕