(ប៉េកាំង)៖ នៅថ្ងៃទី៣០ ខែតុលានេះ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេស G20 លើកទី១៦ និងបានថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនតែងតែរ៉ាប់រងទំនួលខុសត្រូវអន្តរជាតិ ដោយសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួន ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ រូបមន្តអភិវឌ្ឍន៍បៃតង និងសកម្មលើកម្ពស់កម្លាំងប្រតិបត្តិជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក បានបន្តថា ប្រទេសចិននឹងខិតខំប្រឹងប្រែង ក្នុងការសម្រេចបាននូវ ការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំណូល នៅឆ្នាំ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០។ យើងនឹងបំពេញតាមការសន្យាចូលរួមជាមួយប្រទេសនានា ដើម្បីដើរតាមផ្លូវបៃតងកាបូនទាប និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Xi បានសង្កត់ធ្ងន់ទៀតថា ប្រទេសអភិវឌ្ឍន៍គួរធ្វើជាគំរូលើ បញ្ហាកាត់បន្ថយការបំភាយឧស្ម័ន គិតគូរយ៉ាងពេញលេញ នូវការលំបាកពិសេស និងការយកចិត្តទុកដាក់របស់ប្រទេសកំពុងអភិវឌ្ឍន៍ អនុវត្តតាមពាក្យសន្យាស្តីពីហិរញ្ញប្បទានអាកាសធាតុ និងផ្តល់ការគាំទ្រដល់ ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យានិងការកសាងសមត្ថភាព៕