(ប៉េកាំង)៖ នៅថ្ងៃទី៣០ ខែតុលានេះ នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការប្រជុំដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកសេដ្ឋកិច្ចឌីជីថល ដោយបានសម្រេចចិត្តស្នើសុំចូលរួម «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃគូសេដ្ឋកិច្ចឌីជីថល» ហើយមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍយ៉ាងល្អរលូន។ ប្រទេស G20 គួររួមចំណែកក្នុងការរួមគ្នារ៉ាប់រងទំនួលខុសត្រូវ ក្នុងយុគសម័យឌីជីថល ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបែបថ្មី ជំរុញឱ្យបច្ចេកទេសឌីជីថលរួមបញ្ចូលយ៉ាងស៊ីជម្រៅ ជាមួយសេដ្ឋកិច្ចពិត ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍លុបបំបាត់របាំងឌីជីថល។
ប្រទេសចិនបានលើកឡើង «គំនិតផ្តួចផ្តើមស្តីពីសន្តិសុខឌីធីថលសកល» ប្រទេសនានាអាចពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីតាក់តែងកំណត់ច្បាប់អន្តរជាតិ ខាងការធ្វើអភិបាលកិច្ចបែបឌីជីថល ដែលបង្ហាញពីឆន្ទៈរបស់បណ្តាភាគីនានា ហើយគោរពផលប្រយោជន៍របស់បណ្តាភាគីនានា ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពបើកទូលាយ យុត្តិធម៌ និងមិនរើសអើង៕