(ប៉េកាំង)៖ តាមដំណឹងនៃស្ថានីយវិទ្យុសាធារណៈរបស់សហរដ្ឋអាមេរិក ហៅកាត់ NPR ឱ្យដឹងថា កម្ពុជាជាប្រទេសមានអត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ខ្ពស់ទីពីរក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ អត្រាចាក់វ៉ាក់សាំងរបស់កម្ពុជា ខ្ពស់ជាងប្រទេសជាច្រើនដូចជាអាមេរិកជាដើម។
តាមការត្រួតពិនិត្យបានបង្ហាញឱ្យឃើញថា គិតមកទល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅកម្ពុជាមានប្រជាពលរដ្ឋលើសពី ៨០ភាគរយ បានសម្រេចការចាក់វ៉ាក់សាំង រីកឯអាមេរិកវិញមានអត្រាត្រឹមតែ ៥៤.៤ ភាគរយប៉ុណ្ណោះ ។
ក្នុងនាមជា «មិត្តដែកថែប» របស់កម្ពុជា ប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ជាច្រើនដល់កម្ពុជាជាបន្តបន្ទាប់។ ទីក្រុងភ្នំពេញ រាជធានីនៃកម្ពុជា ដែលមានអ្នកក្រុងប្រហែល ២លាននាក់ ត្រូវបានគេចាត់ទុកថា ជារដ្ឋធានីដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត នៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា «ក្រោមជំនួយពីមិត្តចិន កម្ពុជានឹងបង្កើតជារបាំងភាពស៊ាំសហគមន៍ រំពឹងទុកអាចដំណើរការឡើងវិញជាបណ្តើៗ នូវសកម្មភាពសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេលដ៏ខ្លីខាងមុខ»៕