(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំអាកាសធាតុ UN នៅអឺរ៉ុបដោយផ្ទាល់ ខណៈបញ្ហាជាច្រើននឹងត្រូវលើកឡើង

២៖ មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាប «វែបសាយទុច្ចរិត» របស់ប៉ូលិសអាមេរិក និងអឺរ៉ុប

៣៖ លោកស្រី អោង សាន ស៊ូ ជី ច្រានចោលការប្រកាន់ពីបទ «ញុះញង់» ដែលបង្កឲ្យមានចលាចលក្នុងសង្គម

៤៖ លោកស្រី Peng Liyuan ផ្ញើសារលិខិតសាទរដល់ពិធីកសាងរួចរាល់ នៃវិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន

៥៖ ទីបំផុតព្រះនាងម្ចាស់ Mako លាចាកពីសែរាជវង្សជប៉ុនជាផ្លូវការ បន្ទាប់ពីបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញ

៦៖ ករណីរដ្ឋប្រហារនៅស៊ូដង់៖ នាយករដ្ឋមន្ត្រី Hamdok និងភរិយាបានត្រលប់ទៅផ្ទះវិញ ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីយោធា