(ប៉េកាំង)៖ ចាប់ពីការស្នើសុំរៀបចំដល់ការត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ ព្រមនិងចុះត្រួតពិនិត្យការងារ ជាច្រើនលើកច្រើនសាចំពោះរឿងនេះ។ រៀបចំការប្រកួតកីឡាអូឡាំងពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឱ្យបានល្អ គឺជារឿងដ៏សំខាន់មួយរបស់បក្សកុម្មុយនិស្តចិន និងប្រទេសចិន។ លោក Xi Jinping បានសង្កត់ធ្ងន់ថា យើងមិនត្រឹមតែត្រូវរៀបចំការប្រកួតកីឡាអូឡាំងពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំឱ្យមានលក្ខណៈអស្ចារ្យ និងពិសេសរបស់ចិនទៀតផង។

* ថ្ងៃទី២៥ ខែតុលា, នៅពេលដែលប៉ុស្តិ៍កីឡាអូឡាំពិក និងវេទិកាឌីជីថលនៃប៉ុស្តិ៍កីឡាអូឡាំងពិក នៃអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនចាក់ផ្សាយជាផ្លូវការ លោក Xi Jinping បានផ្ញើសារលិខិតដើម្បីអបអរសារទរថា ខ្ញុំសង្ឃឹមថាអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិននឹងរក្សាភាពត្រឹមត្រូវ និងច្នៃប្រឌិតថ្មី ដើម្បីបង្ហាញពីដំណើរតស៊ូយ៉ាងស្វិតស្វាញ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់អត្តពលិកចិន និងពិភពលោក អធិប្បាយយ៉ាងស៊ីជម្រៅនូវទស្សនៈ នៃការរៀបចំប្រកួតកីឡាអូឡាំពិករដូវរងារបស់ចិន ពោលគឺបៃតង ចែករំលែក បើកទូលាយ និងស្អាតស្អំ ហើយនិងបង្ហាញយ៉ាងពេញលេញ នូវទស្សនីយភាពដ៏អស្ចារ្យ និងការប្រកួតកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ជូនទស្សនិកជនគ្រប់រូប។

* ដានជើង

ចាប់តាំងពីការស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាប៉េកាំង ទទួលបានជោគជ័យមក លោក Xi Jinping តែងតែយកចិត្តទុកដាក់ការងាត្រៀមរៀបចំ នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ២០២២ ដោយបានចុះត្រួតពិនិត្យការងារចំនួន៤លើក។

* ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧, លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅទីតាំងប្រកួត Zhangjiakou។

* ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧, លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលកីឡា Wukesong និងពហុកីឡដ្ឋានរដ្ឋធានី។

* ថ្ងៃទី១ខែកុម្ភៈឆ្នាំ២១០៩, លោក Xi Jinping បានមកដល់ទីស្នាក់ការគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយបានដើរចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់កីឡារដូវរងាជាតិចិន ដើម្បីសួរសុខទុក្ខអត្តពលិក និងគ្រូបង្វឹក។

* ថ្ងៃទី១៨ខែមករាឆ្នាំ២០២១, លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅខណ្ឌ Yanqing នៃក្រុងប៉េកាំងនិងក្រុង Zhangjiakou នៃខេត្ត Hebei ដើម្បីស្វែងយល់អំពីស្ថានការណ៍ត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។

* អនុសាសន៍
ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងារក្រុងប៉េកាំង នឹងជំរុញឱ្យប្រជាជនចិនជាង ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក ដែលនឹងរួមចំណែកយ៉ាងធំសម្បើម ក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ។

* ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ
ទីតាំងប្រកួតបានបញ្ចប់ការសាងសង់ទាំងស្រុង
ហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ កំពុងជំរុញការកសាងជាលំដាប់លំដោយ
ត្រៀមយ៉ាងសកម្មសម្រាប់ចូលរួមប្រកួតកីឡាអូឡាំពិករដូវរងា
ប្រជាជននិយមចូលចិត្តចំពោះកីឡាព្រិលទឹកកក៕