(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ នៅក្រុងប៉េកាំង កាលពីថ្ងៃទី ២៥ ខែតុលា និងបានថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានគូសបញ្ជាក់ថា កាលពី ៥០ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយសំឡេងភាគច្រើនលើសលប់ ដោយបានសម្រេចចិត្តផ្តល់សិទ្ធិទាំងអស់ឡើងវិញ ដល់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអង្គការសហប្រជាជាតិ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិន នៅក្នុងអង្គការសហប្រជាជាតិ។ នេះជាជោគជ័យសម្រាប់ប្រជាជនចិន ហើយក៏ជាជោគជ័យសម្រាប់ប្រជាជនគ្រប់ប្រទេស លើពិភពលោកផងដែរ!។

លោក Xi Jinping បានគូសបញ្ជាក់ថា ការដែលប្រទេសចិនថ្មី ទទួលបានអាសនៈស្របច្បាប់ឡើងវិញរបស់ប្រទេសចិនថ្មី ក្នុងអង្គការសហប្រជាជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃអង្គការសហប្រជាជាតិផងដែរ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេស ដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ទាំងអស់នៅលើពិភពលោក។ នេះគឺជាសញ្ញាបង្ហាញថា ប្រជាជនចិនដែលមានចំនួនមួយភាគបួន នៃចំនួនប្រជាជនសរុបលើពិភពលោក បានឈានចូលឆាកអង្គការសហប្រជាជាតិឡើងវិញ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន និងពិភពលោក៕