(ប៉េកាំង)៖ ថ្ងៃទី២១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានបន្តចុះត្រួតពិនិត្យការងារនៅក្រុង Dongying ខេត្ត Shangdong។ លោកបានមកដល់តំបន់គំរូ នៃសួនឧស្សាហកម្មផ្នែកកសិកម្មបច្ចេកវិទ្យាខ្ពស់នៅតំបន់ដីសណ្តទន្លេលឿន សហគមន៍ Yangmiao នៃឃុំ Kenli វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍និងទីលានខួងនៃអណ្តូងប្រេង Shengli ដើម្បីសិក្សាស្វែងពីស្ថានការណ៍ប្រើប្រាស់ចម្រុះ នូវដីមានជាតិអំបិល-ក្បុង នៅតំបន់ដីសណ្តទន្លេលឿង ការអភិវឌ្ឍកសិកម្មទំនើប ការផ្លាស់ប្តូរលំនៅដ្ឋានរបស់អ្នកស្នាក់នៅតំបន់ឆ្នេរទន្លេលឿង និងតំបន់ធ្លាប់មានទឹកជំនន់ ព្រមនិងស្ថានការណ៍ស្តីពីការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី នៅអណ្តូងប្រេង Shengli ជាដើម៕