(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២១ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅតំបន់គំរូនៃសួនឧស្សហកម្មផ្នែកកសិកម្មបច្ចេកវិទ្យាខ្ពស់ នៅតំបន់ដីសណ្តទន្លេលឿង និងបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយបុគ្គលិកបច្ចេកទេសកសិកម្ម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា មិនថាការការពារអេកូឡូស៊ី ឬការអភិវឌ្ឍកសិកម្មក្តី តំបន់ដីសណ្តទន្លេលឿង សុទ្ធតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ធនធានដីមានតម្លៃណាស់ ការអភិវឌ្ឍដំណាំធន់នឹងដីមានជាតិអំបិល មានសារសំខាន់ណាស់ក្នុងការបង្កើនទិន្នផលដំណាំ ហើយក៏បានដើរតួនាទីជាវិជ្ជមាន ក្នុងការការពារសន្តិសុខស្បៀងអាហាររបស់ចិនផងដែរ៕