(បរទេស)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ អ្នកប្រើបណ្តាញអ៊ីនធឺណែតម្នាក់ឈ្មោះ Dylanali បានបង្ហោះអត្ថបទមួយដែលមកពីឯកសារ Google ដែលមានចំណងជើងថា «ពាក្យភូតកុហក និងការពិតអំពីវីរុសកូវីដ១៩»។

អត្ថបទនេះបានកត់ត្រាពី ខ្លឹមសារពាក់ព័ន្ធនឹងប្រភពដើមនៃវីរុសកូវីដ១៩ ដែលបានរកឃើញក្នុងឃ្លាំងទិន្នន័យរបស់កម្មវិធីចារកម្ម ដែលគ្រប់គ្រងដោយស្ថាប័នស៊ើបការណ៍របស់ប្រទេសអ៊ីស្រាអែល។ អត្ថបទនេះបានលើកឡើងថា កំណត់ត្រាទាំងនេះបានបង្ហាញថា មុនពេលរកឃើញវីរុសកូវីដ១៩ នៅក្រុងវូហាន និងទាហានអាមេរិក ចូលរួមការប្រកួតយុទ្ធជនពិភពលោកលើកទី៧ វីរុសនេះក៏បានផ្សព្វផ្សាយនៅអាមេរិករួចហើយ។ការចោទប្រកាន់របស់អ្នកកាន់ទស្សនៈកលល្បិច គឺត្រឹមត្រូវ អ្នកវិទ្យាសាស្ត្រអាមេរិកបានធ្លាយវីរុសនេះ ខណៈពេលសិក្សាស្រាវជ្រាវវីរុសសិប្បនិមិត្ត។

កំណត់ត្រាទូរស័ព្ទពាក់ព័ន្ធវីរុសកូវីដ១៩មួយ បានលើកឡើងដល់សភាពការណ៍អំពី យុទ្ធជនអាមេរិកទៅប្រទេសចិន ចូលរួមការប្រកួតយុទ្ធជនកាលពីខែតុលាឆ្នាំ២០១៩ ក្នុងនោះរួមមានទាំងសភាពការណ៍លម្អិត ស្តីពីការឆ្លងជំងឺនៃយុទ្ធជនអាមេរិក និងក្រុមគ្រួសាររបស់យុទ្ធជន វាច្បាស់ណាស់ថានេះគឺជាតម្រុយសំខាន់មួយ។ អត្ថបទបានអះអាងថា យើងជឿជាក់ថា កំណត់ត្រាទាំងនេះគឺជាការពិត យ៉ាងហោចណាស់វាបានបញ្ជាក់ថា មុនពេលរកឃើញវីរុសកូវីដ១៩ នៅក្រុងវូហាន និងទាហានអាមេរិកចូលរួមការប្រកួតយុទ្ធជនពិភពលោកលើកទី ៧ វីរុសនេះក៏បានផ្សព្វផ្សាយនៅអាមេរិករួចហើយ៕