(សិង្ហបុរី)៖ ស្ថានភាពករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីបាននឹងកំពុងផ្ទុះកើនឡើងយ៉ាងខ្លាំង ខណៈប៉ុន្មានថ្ងៃកន្លងមកនេះមានករណីឆ្លងកើនឡើងជាប្រចាំថ្ងៃ ដោយក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ (២០-២១ ខែតុលា) មានអ្នកឆ្លងសរុប៧៣០១ករណី និងស្លាប់រហូតដល់៣៤នាក់ នេះបើយោងតាមសារព័ត៌មាន Worldometers ចេញផ្សាយ។

ថ្ងៃទី២០ ខែតុលា៖ ករណីឆ្លង ៣៨៦២នាក់ និង១៨នាក់ស្លាប់
ថ្ងៃទី២១ ខែតុលា៖ ករណីឆ្លង ៣៤៣៩នាក់ និង១៦នាក់ស្លាប់។

គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សិង្ហបុរី ត្រូវបានគេរបាយការណ៍ចំនួនសរុបឆ្លងទូទាំងប្រទេសកើនដល់ ១៦២,០២៦នាក់ និងស្លាប់២៨០នាក់៕