Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ៤,៨០៦នាក់ ខណៈអ្នកស្លាប់សរុបកើនលើស ៤១,០០០នាក់

21-10-2021 17:54

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤,៨០៦នាក់ និងស្លាប់ថ្មី ២៦០នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បូកបញ្ចូកតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់ ២,៧៤០,១១១នាក់ ក្នុងនោះស្លាប់កើនដល់ ៤១,២៣៧នាក់ និងជាសះស្បើយឡើងវិញ ២,៦៣៣,០៣៩នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, ហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០លាននាក់ បានធ្វើតេស្ដរក COVID-19 លើប្រជាជនច្រើនជាង ២១លាននាក់ ចាប់តាំងពីជំងឺ នេះផ្ទុះឡើងនៅក្នុងប្រទេសកាលពីខែមករា ឆ្នាំ២០២០មក៕