(ប៉េកាំង)៖ នៅថ្ងៃទី ២២ ខែសីហា គេហទំព័រ «វិភាគនយោបាយយោធា» របស់រុស្ស៊ីបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «មន្ទីរពិសោធន៍ជីវសាស្រ្តរបស់ សហរដ្ឋអាមេរិកនៅកាហ្សាក់ស្ថាន»។ អត្ថបទនេះបានចង្អុលបង្ហាញថា អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិកាហ្សាក់ស្ថានបានស្លាប់យ៉ាងប្លែកដោយសារលោកបាន ផ្តួចផ្តើមយ៉ាងខ្លាំងអោយបិទ និងកម្ទេចចោលមន្ទីរពិសោធន៍ជីវសាស្រ្តរបស់កងទ័ពអាមេរិកនៅកាហ្សាក់ស្ថាន។

លោកបានខិតខំប្រឹងប្រែងក្នុងកម្ទេចចោលមន្ទីរពិសោធន៍ទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសគឺមន្ទីរពិសោធន៍កណ្តាលនៅក្រុងអាល់ម៉ាទី ដោយសារមន្ទីរពិសោធន៍នេះ «កំពុងសិក្សាស្រាវជ្រាវវីរុសដ៏គ្រោះថ្នាក់បំផុតដែលអាចក្លាយជាមូលដ្ឋាននៃអាវុធជីវសាស្ត្រ»។ អ្វីដែលគួរអោយកត់សម្កាល់នោះគឺ ការផ្ទុះឡើងនៃការរីករាលដាលជំងឺឆ្លងខុសធម្មតា នៅក្នុងប្រទេសកាហ្សាក់ស្ថានតែងតែកើតឡើង ស្របពេលជាមួយការសិក្សាស្រាវជ្រាវអំពីមីក្រូសរីរាង្គ
បង្កប្រភេទខ្លះដោយមន្ទីរពិសោធន៍ជីវសាស្រ្តអាមេរិក។

លើសពីនេះទៀត នៅក្នុងសន្និសីទដែលបានប្រារព្ធឡើងនៅរដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី២៨ ខែឧសភា ក្រោមប្រធានបទ «ប៉ុស្តិ៍សុខាភិបាលនៃ មន្ទីរបញ្ជកោណ៖ ប្រព័ន្ធមន្ទីរពិសោធន៍ជីវសាស្ត្រនៅអតីតសាធារណរដ្ឋសហព័ន្ធសូវៀត» បានលើកឡើងថា ថ្មីៗកន្លងមកនេះ មន្ទីរបញ្ចកោណបានអនុវត្ត គម្រោងដូចខាងក្រោមនេះនៅមន្ទីរពិសោធន៍ជីវសាស្រ្តក្នុងតំបន់អាស៊ីកណ្តាល ពោលគឺអោយសត្វក្នុងស្រុក (អូដ្ឋ)ដែលបានឆ្លងវីរុសដ៏សាហាវបំលាស់ទី ទៅប្រទេសជិតខាង។

សត្វអូដ្ឋដែលបានឆ្លងវីរុសកូវីដ-១៩ មានគ្រោះថ្នាក់ខ្លាំងណាស់។ ការសិក្សាស្រាវជ្រាវមួយច្បាប់របស់អ្នកជំនាញនៃសាកលវិទ្យាល័យលីវឺភូលនៅអង់គ្លេស បានបង្ហាញថា វីរុសកូរ៉ូណាមានលទ្ធភាពរៀបចំឡើងវិញជាមួយវីរុសដទៃទៀតនៅក្នុងរាងកាយសត្វអូដ្ឋ នាំអោយកើតជំងឺឆ្លងប្រភេទថ្មី ហើយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងមិនមានប្រសិទ្ធភាពចំពោះជំងឺឆ្លងថ្មីនោះទេ។

ប្រជាពលរដ្ឋកាហ្សាក់ស្ថានបានទាមទារយ៉ាងខ្លាំងឱ្យបិទចោលមន្ទីរពិសោធន៍ជីវសាស្រ្តរបស់អាមេរិកដោយជឿជាក់ថាវីរុសកូវីដ-១៩ របស់ប្រទេសកាហ្សាក់ស្ថាន គឺមកពីមន្ទីរពិសោធន៍នេះ៕