(ប៉េកាំង)៖ យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនៃ
មហាសន្និបាតគមនាគមន៍ប្រកបដោយនិរន្តរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី ២ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានប្រកាសថា ប្រទេសចិននឹងបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី និងចំណេះដឹងចិនអន្តរជាតិផ្នែកគមនាគមន៍ ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍគមនាគមន៍សកល។
លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវដើរតួនាទីនាំមុខនៃវិស័យគមនាគមន៍ បង្កើនការវិនិយោគលើវិស័យគមនាគមន៍នៅតំបន់ក្រីក្រ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងជីវភាពរស់នៅក្នុងតំបន់ក្រីក្រ ទទួលបានការរីកចម្រើនដោយសារផ្លូវថ្នល់។ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ផ្តល់ការគាំទ្រកាន់តែច្រើនដល់កិច្ចកសាង ហេដ្ឋរចនាសម័្ពន្ធគមនាគមន៍របស់ប្រទេសមិនលូតលាស់បំផុត និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដីគោក ដើម្បីជំរុញភាពរុងរឿងរួម៕