(ប៉េកាំង)៖ សិក្ខាសាលាអន្តរជាតិស្តីពី «ប្រឆាំងភេរវកម្ម លុបបំបាត់ជ្រុលនិយម និងធានាសិទ្ធិមនុស្ស» លើកទី៤ បានបើកធ្វើនៅទីក្រុងក្វាងចូវ ប្រទេសចិនកាលពីថ្ងៃទី១៣ ខែតុលា។ អ្នកជំនាញ និងបញ្ញាវន្តវិស័យប្រឆាំងភេរវកម្មនិងតំណាងប្រព័ន្ធសារព័ត៌មាន ដែលមកពីប្រទេសនិងតំបន់ចំនួន ២៨ បានលើកមតិយោបល់យ៉ាងសកម្ម ដើម្បីពិភាក្សាជុំវិញប្រធានបទ «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធានាសិទ្ធិលើវិស័យប្រឆាំងភេរវកម្មក្នុងយុគសម័យនៅពីក្រោយការពិត» ដើម្បីរួមចំណែកជា តម្រិះប្រាជ្ញានិងកម្លាំងដល់ការវាយប្រហារការបង្ការ និងទប់ស្កាត់សកម្មភាពភេរវកម្ម និងជ្រុលនិយម។
លោក Jiang Jiangu អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា រយៈពេល ២០ឆ្នាំកន្លងទៅនេះ បញ្ហាប្រឈមជាសកលដែល បណ្តាលមកពីភេរវកម្មបានឡើងដល់កម្រិតធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ការប្រឆាំងភេរវកម្មបានក្លាយជាគំនិតឯកភាពទូទៅនៃសហគមន៍អន្តរជាតិ ហើយកិច្ចការប្រឆាំងភេរវកម្មជាសកលទទួលបានសមិទ្ធផលសំខាន់។ ក៏ប៉ុន្តែចាំបាច់ត្រូវមើលឃើញថា បុច្ចុប្បន្ននេះ សភាពការប្រឆាំងភេរវកម្មអន្តរជាតិមានភាពស្មុគស្មាញ ដដែល សកម្មភាពភេរវកម្មនិងជ្រុលនិយមក៏នៅតែបន្តកើតមាននៅតំបន់ជាច្រើនលើពិភពលោក ការប្រឆាំងភេរវកម្មជាសកលមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ៕