(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៩,៦៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦៥៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៦៣៩,០១២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤១,៨៩៣នាក់ និងជាសះស្បើយឡើងសរុប ៣៥.២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០៤លានដូស ក្នុងនោះប្រជាជន ២១៧.៦២លាននាក់ (៦៦.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៧.៩៣លាននាក់ (៥៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ គិតត្រឹមចុងសប្តាហ៍មុន ទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកសរុបជិត ៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)៕