(ប៉េកាំង)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» របស់អង្គការសហប្រជាជាតិលើកទី ១៥ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានលើកឡើងថា ជីវចម្រុះធ្វើឱ្យពិភពលោកពោរពេញទៅដោយភាពរស់រវើក វាក៏ជាមូលដ្ឋានសម្រាប់ការរស់រាន និងការអភិវឌ្ឍរបស់មនុស្សជាតិផងដែរ។ ការអភិរក្សជីវចម្រុះមានអំណោយផលដល់ ការគាំពារភពផែនដី និងជំរុញការអភិវឌ្ឍជានិរន្តភាពរបស់មនុស្សជាតិ។

លោក Xi Jinping បានគូសបញ្ជាក់ថា អរិយធម៌អេកូឡូស៊ី ជានិន្នាការប្រវត្តិសាស្រ្តនៃដំណើរអភិវឌ្ឍអរិយធម៌ មនុស្សនិងធម្មជាតិគួររួមរស់នៅ ដោយសុខដុរមនាជាមួយគ្នា។ សូមឱ្យយើងពួតដៃគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈ អរិយធម៌អេកូឡូស៊ី ដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិតនៃភពផែនដី និងរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត ក៏ដូចជារួមគ្នាកសាងភពផែនដី ដែលមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នា ដោយសុខដុមនីយកម្ម៕