(ប៉េកាំង)៖ សំដៅចំពោះ «ការភ្ជាប់ទំនាក់ទំនងឡើងវិញ» រវាងពាណិជ្ជកម្មចិន និងអាមេរិក ដែលភាគីអាមេរិកបានលើកឡើង លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិនថែ្លងថា «អាមេរិកត្រូវកែតម្រូវកំហុសរបស់ខ្លួនយ៉ាងពិតប្រាកដ»

នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកបានលើកឡើងថា សេដ្ឋកិច្ចអាមេរិក និងចិនគួរតែ «ភ្ជាប់ទំនាក់ទំនងឡើងវិញ» ប៉ុន្តែលោកស្រីក៏បានលើកឡើងដែរថា អាមេរិកនឹងរួមសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីឆ្លើយតបនឹង «ឥរិយាបទមិនមែនទីផ្សារ» របស់ចិន។
តើយើងគួរយល់ពីអាកប្បកិរិយាបែបនេះយ៉ាងដូចម្តេច ? សូមស្តាប់ប្រសាសន៍របស់លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិន ក្នុងពេលផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាននៃបណ្តាញទូរទស្សន៍មជ្ឈិមចិន CGTN៖