(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបិទបញ្ចប់។ ក្នុងរយៈពេលបើកកិច្ចប្រជុំជិតមួយខែ សភាពការណ៍ ដ៏អាក្រក់ខាងសិទ្ធិមនុស្សព្រមទាំងភាពលាក់ពុតនៃគោលនយោបាយអំពីសិទ្ធិមនុស្សរបស់ប្រទេសអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលីជាដើមបានរងការរិះគន់យ៉ាងខ្លាំង ពីប្រទេសជាច្រើន។

នៅថ្ងៃបិទបញ្ចប់ កិច្ចប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្តរបស់ប្រទេសចិនស្តីពីឥទ្ធិពលអវិជ្ជមានដែលបញ្ហាបន្សល់ទុកពីអាណានិគមនិយមបានប៉ះពាល់ដល់ការទទួលបាន សិទ្ធិមនុស្ស បានបង្ហាញឱ្យឃើញថាសហគមន៍អន្តរជាតិបានឃើញយ៉ាងច្បាស់លាស់នូវភាពលាក់ពុតរបស់ប្រទេសប៉ែកខាងលិច ដែលធ្វើឱ្យឧបាយកលរបស់ពួកគេ ទទួលបរាជ័យទាំងស្រុង ពោលគឺយកសិទ្ធិមនុស្សជាលេសដើម្បីមួលបង្កាច់ប្រទេសដទៃទៀតនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។ យុត្តិធម៌គឺស្ថិតក្នុងដួងចិត្ត របស់មនុស្សម្នាក់ៗ។

ក្នុងកិច្ចប្រជុំលើកនេះ ប្រទេសជិតមួយរយបានសម្តែងការគាំទ្រចំពោះគោលជំហររបស់ចិនតាមរយៈការថ្លែងសុន្ទរករួមថាការថ្លែងសុន្ទរកថាដោយឯកតោភាគី និងផ្ញើសារលិខិត រួមគ្នាជាដើម ហើយគូសបញ្ជាក់ថា កិច្ចការនៅភូមិភាគស៊ីនជាំង តំបន់ហុងកុង និងភូមិភាគ Xizang ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ មិនថាប្រទេសណាមួយសុទ្ធតែ មិនអាចជ្រៀតជ្រែកបានទេ។ សំឡេងដ៏យុត្តិធម៌ទាំងនេះបានបង្ហាញពីអាកប្បកិរិយាច្បាស់លាស់របស់សហគមន៍អន្តរជាតិដែលប្រឆាំងប្រទេសប៉ែកខាងលិចបង្ករឿងហេតុ ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។

ក្នុងអំឡុងពេលរៀបចំធ្វើកិច្ចប្រជុំលើកនេះ ប្រទេសចិនរួមជាមួយប្រទេសដែលមានទស្សនៈស្រដៀងគ្នាថ្លែងសុន្ទរកថារួមអំពីបញ្ហាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក និងប្រទេស ប៉ែកខាងលិច ក្នុងន័យលាតត្រដាងនូវសភាពការណ៍ដ៏អាក្រក់របស់ប្រទេសទាំងនោះលើបញ្ហាសិទ្ធិមនុស្ស ដែលបានបង្ហាញនូវទំនួលខុសត្រូវក្នុងវិស័យគ្រប់គ្រងសិទ្ធិមនុស្ស ជាសកល។ សេចក្តីសម្រេចចិត្តរបស់ប្រទេសចិនស្តីពីឥទ្ធិពលអវិជ្ជមានដែលបញ្ហាបន្សល់ទុកពីអាណានិគមនិយម បានប៉ះពាល់ដល់ការទទួលបានសិទ្ធិមនុស្ស ក៏ទទួលបាន ការគាំទ្រពីភាគីនានាផងដែរ។

ការធានាសិទ្ធិមនុស្សគ្មានការល្អបំផុតទេ មានតែការកាន់តែល្អប្រសើរ។ ប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍របស់ខ្លួននេះមិនត្រឹមតែបានធានាដល់សិទ្ធិមនុស្សរបស់ប្រជាជនប្រទេសខ្លួនយ៉ាងពេញលេញប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការអភិវឌ្ឍនៃកិច្ចការសិទ្ធិមនុស្សជាសកលផងដែរ។ ការសម្តែងរបស់ចិនក្នុងកិច្ចប្រជុំលើកនេះជាការរួមចំណែកដ៏ថ្មីបំផុតក្នុងការគ្រប់គ្រងសិទ្ធិមនុស្សជាសកល។

«អ្នកការពារសិទ្ធិមនុស្ស» ប៉ែកខាងលិចត្រូវដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសខ្លួនសិន ចរិតអាក្រក់ដែលតែងតែឆ្កាដៃឆ្កាជើងទៅលើសភាពការណ៍សិទ្ធិមនុស្សរបស់ ប្រទេសដទៃទៀតគួរតែកែតម្រូវហើយ!