Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វ៉ាក់សាំងកូវីដ១៩ ចំនួន «២៤០លានដូស» នៅក្នុងប្រទេសអភិវឌ្ឍន៍ អាចនឹងត្រូវខ្ជះខ្ជាយចោល ដោយសារផុតសុពលភាពប្រើប្រាស់ (Video inside)

11-10-2021 21:07

(តូក្យូ)៖ យោងតាមរបាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia បានបង្ហាញថា ប្រទេសអភិវឌ្ឍន៍មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមិនទាន់ប្រើប្រាស់រាប់រយលានដូស ដែលនឹងផុតកំណត់ឆាប់ៗនេះ មុននឹងវ៉ាក់សាំងទាំងនេះផ្តល់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ការស្រាវជ្រាវរបស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Airfinity បានបង្ហាញថា មានវ៉ាក់សាំងប្រហែល១០០ លានដូសដែលបានទិញ ឬសន្យាផ្តល់ដោយសមាជិកក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប (EU) នឹងហួសសុពលភាពប្រើប្រាស់នៅដំណាច់ឆ្នាំនេះ បើទោះបីជាការចាក់ដូសជំរុញត្រូវបានគេគិតគូរក៏ដោយ។

ការសិក្សាស្រាវជ្រាវដដែកនេះក៏បានបង្ហាញទៀតថា វ៉ាក់សាំងរបស់ក្រុមប្រទេសអភិវឌ្ឍន៍ចំនួនប្រមាណ២៤០ លានដូសនឹងផុតកំណត់ក្នុងរយៈពេលពីរខែទៀតនេះ នៅពេលដែលវាពិបាកក្នុងការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះ ទៅឱ្យប្រទេសកំពុងអភិវឌ្ឍ។

យោងតាមក្រុមហ៊ុន Airfinity វ៉ាក់សាំងនៅក្នុងស្តុក នៃក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប នឹងមានលើសពី១ ពាន់លានដូសនៅចុងឆ្នាំ២០២១ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ៕