(ប៉េកាំង)៖ ត្រូវសម្រេចបាននូវភារកិច្ចជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិទាំងស្រុង ហើយមុខជានឹងសម្រេចបានជាមិនខាន! នេះជាការបង្ហាញអាកប្បកិរិយារបស់ លោក Xi Jinping ប្រធានរដ្ឋចិនក្នុងពេលថ្លែងសុន្ទរកថាគន្លឹះក្នុងរំលឹកខួបទី១១០ នៃបដិវត្តន៍ស៊ីនហៃនៅថ្ងៃទី៩ ខែតុលា ដែលបានឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត និងឆន្ទៈយ៉ាង មុតមាំក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពដែនដីរបស់ប្រទេសចិន។

ការសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង ជាផលប្រយោជន៍ស្នូលរបស់ប្រជាជាតិចិន ហើយក៏ជាបុព្វហេតុមិនបានសម្រេចបានក្នុងបដិវត្តន៍ស៊ីនហៃផងដែរ។ បន្ទាប់ពីត្រូវបានបង្កើតឡើង បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនសម្រេចបាននូវឯករាជ្យភាពប្រជាជាតិ និងការរំដោះប្រជាជន ហើយបានបង្កើតអច្ឆរិយ ដែលកម្រមាននៅលើពិភពលោក ពោលគឺទទួលបានការអភិវឌ្ឍខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងសង្គមមានស្ថិរភាពក្នុងរយៈពេលយូរ ដែលបានសម្រេចជាសន្សឹមៗ នូវក្តីបំណងរបស់អ្នកបដិវត្តន៍ស៊ីនហៃជំនាន់ចាស់ ដូចជាលោកស៊ុនយ៉ាត់សេនជាដើម។

ការដោះស្រាយបញ្ហាតៃវ៉ាន់ និងសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង កាន់តែក្លាយជាបេសកកម្មប្រវត្តិសាស្ត្រដែលមិនអាចបោះបង់ចោលរហូតរបស់ បក្សកុម្មុយនិស្តចិន។ បើនិយាយចំពោះត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ការបម្រួបបម្រួមជាតិដោយសន្តិវិធី វាសមស្របនឹងផលប្រយោជន៍ទូទៅរបស់ប្រជាជាតិចិន ក្នុងនោះក៏បូករួមទាំងប្រជាជននៅកោះតៃវ៉ាន់ផងដែរ។ ប៉ុន្តែ «កម្លាំងអបគមន៍នៅកោះតៃវ៉ាន់» បានបំពានយ៉ាងកម្រោលនូវគោលការណ៍ប្រទេសចិនតែមួយ និងមតិឯកភាពគ្នា នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ ខែកញ្ញា ក្នុងន័យបំផ្លាញដោយចេតនានូវដំណើរបង្រួបបង្រួមត្រើយទាំងសងខាងដោយសន្តិភាព។

ជាពិសេស គឺបន្ទាប់ពីអាជ្ញាធរតៃវ៉ាន់បច្ចុប្បន្ននេះបានឡើងកាន់មុខតំណែងមក បានឆ្លៀតប្រើឱកាសដែលអាមេរិកអនុវត្ត «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» បានឃុបឃិតជាមួយ អាមេរិកយ៉ាងទាន់ហន់ ហើយបានបង្ករឿងឥតឈប់ឈរ ប៉ុនប៉ងបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ វាច្បាស់ណាស់ថាកម្លាំងអបគមន៍ នៅកោះតៃវ៉ាន់ជាឧបសគ្គធំបំផុតក្នុងការបង្រួបបង្រួមជាតិ ហើយក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរក្នុងការស្តារភាពរុងរឿងឡើងវិញរបស់ប្រជាជាតិចិនផងដែរ ដូច្នេះចាំបាច់ត្រូវទប់ស្កាត់ យ៉ាងដាច់ខាត។ ប្រទេសចិនរក្សាជម្រើសដែលនឹងចាត់ប្រើវិធានការណ៍ដ៏ចាំបាច់គ្រប់បែបយ៉ាង អ្វីដែលប្រទេសចិនបានសំដៅចំពោះ គឺការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅ និងកម្លាំងអបគមន៍នៅកោះតៃវ៉ាន់ ក៏ដូចជាសកម្មភាពបំបែកបំបាក់របស់ពួកគេផងដែរ។

នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិនដែលមិនអាចពុះបំបែកបាន នេះជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ អាមេរិកចាំបាច់ត្រូវគោរពពាក្យសន្យារបស់ខ្លួន បញ្ឈប់ចេញផ្សាយសញ្ញាខុសឆ្គងទៅកាន់កម្លាំងអបគមន៍នៅកោះតៃវ៉ាន់ និងបញ្ឈប់បង្កស្ថានភាពតានតឹង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ ប្រទេសចិនចាំបាច់ត្រូវសម្រេចបាននូវការបង្រួបបង្រួមជាតិ ហើយក៏មុខជានឹងសម្រេចជាមិនខាន នេះជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រនៃ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមក ហើយក៏ជាតម្រូវការដ៏ចាំបាច់នៃការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញផងដែរ។

និន្នាការជាប្រវត្តិសាស្ត្រដែលប្រទេសចិនសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង គឺមនុស្សណាឬកម្លាំងណាសុទ្ធតែមិនអាចរារាំងបានឡើយ !