(ស្តុកហូម)៖ គណៈកម្មាធិការរង្វាន់ណូបែល នៅថ្ងៃចន្ទនេះ បានប្រកាសថា អ្នកវិទ្យាសាស្រ្ត២រូប បានឈ្នះរួមគ្នានូវ រង្វាន់ណូបែលឆ្នាំ២០២១ ខាងផ្នែកសរីសាស្រ្ត-វេជ្ជសាស្រ្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។
គណៈកម្មាធិការណូបែល នៅឯវិទ្យាស្ថានជ្រាវវេជ្ជសាស្រ្ត ខារ៉ូឡាញ (Caroline) របស់ប្រទេសស៊ុយអែត ដែលទទួលបន្ទុកលើការជ្រើសរើស ជ័យលាភីណូបែលផ្នែកសរីសាស្រ្ត-វេជ្ជសាស្រ្ត បានសម្រេចប្រគល់រង្វាន់ប្រចាំឆ្នាំ២០២១នេះ ឲ្យទៅអ្នកវិទ្យាសាស្រ្តអាមេរិក២នាក់ គឺលោក ដេវីដ ជូលៀស (David Julius) និងលោក អាដឹម ភាតាភូទាន (Ardem Patapoutian) សម្រាប់ការរកឃើញ ចុងសរសៃប្រសាទមនុស្ស ដែលទទួលរំញោចពីកម្តៅនិងការប៉ះ។
គួរបញ្ជាក់ថា រង្វាន់ខាងលើរួមមាន មេដាយមាសមួយ លិខិតបញ្ជាក់មួយច្បាប់ ព្រមទាំងថវិកា១.១៤លានដុល្លារ ដែលនឹងត្រូវបែងចែកស្មើគ្នា រវាងអ្នកទាំងពីរ៕