(កាប៊ុល)៖ អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) នៅថ្ងៃសៅរ៍នេះបានអះអាងថា កងកម្លាំងតាលីបង់បង្ក្រាបបានជនចាប់ជំរិតមួយក្រុម ដោយចាប់បានជនសង្ស័យចំនួន ០៤នាក់ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។
លោក Zabihullah Mujahid បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ថា កងកម្លាំង មូចាហ៉ីឌីន (Mujahideen) របស់អាហ្វហ្កានីស្ថាន បានចាប់ខ្លួនក្រុមចាប់ជំរិតចំនួន ០៤នាក់ បន្ទាប់ពីធ្វើប្រតិបត្តិការនៅតំបន់ សារ៉ាក់ អ៉ី ដូវ៉ាម (Sarak-e-Dowam) ក្នុងទីក្រុងកាប៊ុល»។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានស្ត្រី ០២នាក់ និងសាកសពក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ក្រោយប្រតិបត្តិការវាយឆ្មក់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋានស៊ើបអង្កេត ដើម្បីដំណើរការកំណត់អត្តសញ្ញាណ និងសាកសួរចម្លើយ៕