(ប៉េកាំង)៖ អង្គការសហប្រជាជាតិបានផ្ទុកនូវក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ របស់ប្រជាជននៃបណ្តាប្រទេសនានា ចំពោះសន្តិភាពនិងការអភិវឌ្ឍ។ ឆ្នាំនេះគឺជាខួប៥០ឆ្នាំ នៃការរៀបចំអាសនៈស្របច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិនឡើងវិញ នៅក្នុងអង្គការសហប្រជាជាតិ។ ក្នុងរយៈពេល៥០ឆ្នាំ្នកន្លងមកនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់និងអនុវត្តនូវពហុភាគីនិយម ហើយជំរុញយ៉ាងសកម្មនូវការដោះស្រាយ បញ្ហាសំខាន់ទាំងអន្តរជាតិនិងក្នុងតំបន់ ដោយសន្តិវិធីប្តេជ្ញាចិត្តធ្វើជា អ្នកកសាងសន្តិភាពពិភពលោក និងជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោក។
ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានារដ្ឋចិនបានថ្លែងថា «យើងត្រូវតែបង្កើតមនសិការៈយ៉ាងមុតមាំ ស្តីពីសហគមន៍រួមវាសនាតែមួយរបស់ មនុស្សជាតិដើម្បីសន្តិភាព។ ប្រជាជនចិនតែងតែជឿជាក់ថា ពិភពលោកល្អទើបធ្វើឱ្យប្រទេសចិនល្អ នៅពេលដែលប្រទេសចិនល្អពិភពលោកនឹងកាន់តែល្អប្រសើរ។ ប្រឈមមុខនឹងអនាគត ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងកាថែររក្សាសន្តិភាពពិភពលោក នឹងមិនផ្លាស់ប្តូរនោះទេ»។
គំនិតផ្តួចផ្តើមស្តីពីទស្សនៈអរិយធម៌ថ្មី របស់លោក Xi Jinping ត្រូវបានណែនាំដោយទស្សនៈសហគមន៍រួមវាសនាតែមួយ នៃមនុស្សជាតិ ដោយបានសង្កត់ធ្ងន់ថា អរិយធម៌ផ្សេងគ្នាគួរតែប្រឈមមុខយ៉ាងត្រឹមត្រូវ ចំពោះភាពខុសគ្នា គោរពគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានបង្ហាញជូនពិភពលោក នូវស្មារតីនិងការទទួលខុសត្រូវ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក៕